បទពិសោធក្បែរ ៧ឆ្នាំ យុវតី ហៀង សុមាវតី ចែកគន្លឹះមួយសម្រាប់អ្នកឧស្សាហ៍ប្រកួតវាយសីវិញ្ញាសា Double | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

បទពិសោធក្បែរ ៧ឆ្នាំ យុវតី ហៀង សុមាវតី ចែកគន្លឹះមួយសម្រាប់អ្នកឧស្សាហ៍ប្រកួតវាយសីវិញ្ញាសា Double

យុវតី ហៀង សុមាវតី អ្នកនិយមលេងកីឡាវាយសីជាប្រចាំមិនថាលក្ខណៈផ្លូវការ ឬក្រៅផ្លូវការបានចែករំលែក Tip ខ្លះដែលខ្លួនមានតាមរយៈបទពិសោធពីការប្រឡូកកីឡាវាយសីមួយនេះដោយថាប្រសិនកីឡាករ-កីឡាការិនី ដែលចូលចិត្តលេងវាយសី ឬប្រកួតលក្ខណៈវាយជាគូ ដូចជាវាយគូទូទៅ ឬវាយគូជម្រុះ គប្បីមានរ៉ាកែត ២ ឬលើសនេះជាចាំបាច់សម្រាប់ប្រើប្រាស់ឱ្យត្រូវគ្រប់ស្ថានភាពនិងតួនាទី។

ដោយប្អូនស្រីបង្កើតកីឡាការិនីជម្រើសជាតិម្ចាស់មេដាយមាស២គ្រឿងប្រចាំព្រឹត្តិការណ៍ វាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥ បន្តទៀតថាផលចំណេញពីការមានរ៉ាកែត ២ឬច្រើនអំឡុងពេលការប្រកួតគឺជួយបង្កាពេលរ៉ាកែតជួបការខូចខាតភ្លាមៗ ពិសេសនោះគឺថារ៉ាកែតមួយមិនអាចគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងឡើយ ពីព្រោះរាល់រ៉ាកែតទាំងអស់មានលេខកំណត់អំពីទម្ងន់ខុសៗគ្នា ដែលតម្រូវទៅតាមតួនាទីលេងដូចគ្នា។  

Advertisement

សម្រាប់យុវតី ហៀង សុមាវតី រូបគេតែងតែមានវត្តមានជារឿយៗក្នុងការប្រកួតកីឡាវាយសីមួយនេះ ដោយគេអាចលេងបានគ្រប់វិញ្ញាសាទាំងអស់ក្នុងកីឡាមានប្រភពពីចក្រភពអង់គ្លេសមួយនេះ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា