តើ អេ យ៉ានុត និង រិទ្ធី វ៉ាន់និច អាចសាងស្នាដៃជាថ្មីម្តងទៀត នៅលើទឹកដីចិនបានដែរឬទេ? ជួបគ្នានៅព្រឹត្តិការណ៍ប្រដាល់ សង្វៀន KRUD KUN KHMER TO CHINA 2! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើ អេ យ៉ានុត និង រិទ្ធី វ៉ាន់និច អាចសាងស្នាដៃជាថ្មីម្តងទៀត នៅលើទឹកដីចិនបានដែរឬទេ? ជួបគ្នានៅព្រឹត្តិការណ៍ប្រដាល់ សង្វៀន KRUD KUN KHMER TO CHINA 2!

តើ អេ យ៉ានុត និង រិទ្ធី វ៉ាន់និច អាចសាងស្នាដៃជាថ្មីម្តងទៀត នៅលើទឹកដីចិនបានដែរឬទេ? ជួបគ្នានៅព្រឹត្តិការណ៍ប្រដាល់ សង្វៀន KRUD KUN KHMER TO CHINA 2!

ញាក់សាច់តែម្តងសម្រាប់ការប្រកួតដ៏ស្ចារ្យមួយនេះ ដែលអ្នកគាំទ្រគុនខ្មែរ កំពុងតែទន្ទឹងរង់ចាំនោះគឺ ព្រឺត្តិការណ៍ការប្រកួតសង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “KRUD KUN KHMER TO CHINA 2” កីឡាការិនីឆ្មាពិឃាត អេ យ៉ានុត កំពុងបើកចង្កូមដ៏ស្រួច រង់ចាំកីឡាការិនីចិន បក្សីស្លាបដែក ឈឹ ឈាវឡាន បន្ថែមពីនេះក្នុងនោះក៏មានកីឡាការិនី រិទ្ធី វ៉ាន់និច ក៏មិនបន្ធូរដៃឱ្យកីឡាការិនីចិន វ័ន ឈីងហាន នោះដែរ។ ចង់ដឹងថា តើកីឡាការិនីគុនខ្មែរ ទាំង២រូបអាចធ្វើឱ្យកក្រើកសង្វៀន គ្រុឌ គុនខ្មែរ នៅប្រទេសចិន “KRUD KUN KHMER TO CHINA 2” បានដែរឬទេ?

Advertisement

សម្រាប់ការប្រកួតនេះ ក៏មានគូពិសេសជាច្រើន ជាពិសេសកីឡាករគុនខ្មែរជាច្រើនរូប នឹងត្រូវជួបកីឡាករចិន ហើយក៏ជាការរំពឹងទុកមួយក្នុងការយកជ័យជម្នះជូនអ្នកគាំទ្រគុនខ្មែរ និងប្រទេសជាតិ ក្នុងការលើកស្ទួយគុនខ្មែរឱ្យកាន់តែល្បីនៅលើឆាកអន្តរជាតិ។

ជួបគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង 18:00 ល្ងាចតទៅ ម៉ោងនៅ (កម្ពុជា) ទីតាំងប្រកួតនៅទីក្រុងឆឹងទូ ខេត្តស៊ីឆ័ន ប្រទេសចិន.ផ្សាយផ្ទាល់លើផេកផ្លូវការ KRUD BEER, KRUD ENERGY និងផេក BTV News។

គាំទ្រគុនខ្មែរ ជាមួយគ្រុឌ!

គ្រុឌ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា