Legends Tour នឹងរៀបចំការប្រកួតវាយកូនហ្គោលដ៏ធំមួយទៀតជាប់សប្ដាហ៍គ្នាតែម្ដងនៅ Vattanac Golf Resort | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Legends Tour នឹងរៀបចំការប្រកួតវាយកូនហ្គោលដ៏ធំមួយទៀតជាប់សប្ដាហ៍គ្នាតែម្ដងនៅ Vattanac Golf Resort
PR 25/11/2025

Legends Tour នឹងរៀបចំការប្រកួតវាយកូនហ្គោលដ៏ធំមួយទៀតជាប់សប្ដាហ៍គ្នាតែម្ដងនៅ Vattanac Golf Resort

ព្រឹត្តិការណ៍កីឡាវាយកូនហ្គោល Vattanac Legends Championship 2025 រយៈពេល៣ថ្ងៃដែលបានប្រព្រឹត្តទៅនៅទីលាន Vattanac Golf Resort ដ៏ប្រណីត បានបញ្ចប់ទៅប្រកបដោយជោគជ័យ ជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន និងប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលកម្រិតអន្តរជាតិបែបនេះ។

Advertisement

ជោគជ័យនៃព្រឹត្តិការណ៍ Vattanac Legends Championship 2025 ជំរុញស្ថាប័ន Legends Tour និងកីឡាករល្បីៗទាំងអស់បន្តស្នាក់នៅ ហើយធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តសៀមរាប និងបន្តប្រកួតពានរង្វាន់វាយកូនហ្គោលមួយទៀតឈ្មោះថា Vattanac Legends Championship Legacy Edition 2025 ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី ២៦ – ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈហ្គោលរីហ្សត។

កម្មវិធីប្រកួតថ្មីមួយទៀតនេះនឹងកាន់តែពិសេស និងធំជាងមុន ប្រជុំបន្ថែមដោយកីឡាករខ្លាំងៗលំដាប់ពិភពលោកមួយចំនួនទៀត។ នេះក៏ជាលើកដំបូងហើយដែល Legends Tour រៀបចំការប្រកួតដល់ទៅ២កម្មវិធីជាប់គ្នាក្នុងមួយប្រទេសបែបនេះ។

ក្រោយចប់យុទ្ធនាការ Vattanac Legends Championship តំណែងជើងឯកបានទៅលើលោក David Drysdale ជនជាតិស្កុតលែន អមដោយប្រាក់រង្វាន់ ៨២៥០០ដុល្លារអាមេរិក៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា