មិនផ្ដោតរង្វាន់ ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម វ៉ិត ចន្ថា ចូលរួមរត់មហាជនដើម្បីលើកទឹកចិត្តអ្នកមានពិការភាពក្នុងសកម្មភាពកីឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

មិនផ្ដោតរង្វាន់ ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម វ៉ិត ចន្ថា ចូលរួមរត់មហាជនដើម្បីលើកទឹកចិត្តអ្នកមានពិការភាពក្នុងសកម្មភាពកីឡា

កីឡាការិនីមានពិការភាពឆ្នើមកម្ពុជា វ៉ិត ចន្ថា បញ្ជាក់ថា ការចូលរួមរត់ប្រណាំងក្នុងកម្មវិធី SuSu 10K Charity Run នាពេលថ្មីៗនេះ ដើម្បីជាការរក្សាគុណផលរបស់ខ្លួនផង និងចង់លើកទឹកចិត្តបន្ថែមទៀតដល់អ្នកមានពិការភាពដូចគ្នា។

Advertisement

ម្ចាស់មេដាយមេដាយមាសអាស៊ានប៉ារ៉ាហ្គេមប្រាប់ថា ការចូលរួមនេះ អ្នកស្រី និងសមាជិកដែលជាអត្តពលិកមានពិការភាពឯទៀតមិនផ្ដោតលើប្រាក់រង្វាន់ឡើយ ពោលចង់ជួបជុំសប្បាយរីករាយផង និងជាការលើកទឹកចិត្តអ្នកមានពិការភាពផង។

កីឡាការិនី វ៉ិត ចន្ថា បានចូលហ្វឹកហាត់កីឡាអត្តពលកម្មជនមានពិការភាពអំឡុងឆ្នាំ២០១៤ និងធ្លាប់ឈ្នះមេដាយប្រាក់ស៊ីហ្គេម ២០១៧ មេដាយមាស ២០២១ និង មេដាយមាស៣គ្រឿងតែម្ដងក្នុងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនី វ៉ិត ចន្ថា មានបញ្ហាពិការភាពត្រង់ជើងតាំងពីអាយ១២ឆ្នាំម្ល៉េះ ដែលកាលណោះបានទៅជួយការងារម្ដាយជាកម្មករឡអិដ្ឋ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា