ដើម្បីជាកម្លាំងចិត្តកូន ឪពុកម្ដាយយុវជន រ៉ាត់ សីហា របស់ក្រុមឥន្ទ្រទេវីជិះពីបាទីមកភ្នំពេញមើលកូនគ្រប់់ប្រកួត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ដើម្បីជាកម្លាំងចិត្តកូន ឪពុកម្ដាយយុវជន រ៉ាត់ សីហា របស់ក្រុមឥន្ទ្រទេវីជិះពីបាទីមកភ្នំពេញមើលកូនគ្រប់់ប្រកួត

លោក ធឿន និងអ្នកស្រី ស្រីអូន ឪពុកម្ដាយបង្កើតយុវជន រ៉ាត់ សីហា ប្រាប់ថា បានចំណាយពេលធ្វើដំណើរពីគេហដ្ឋាននៅស្រុកបាទី ខេត្តតាកែវ មករាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តកូនប្រុសក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ប៉ូការីស្វេត ជើងឯកវិទ្យាល័យ។

Advertisement

អ្នកស្រី ស្រីអូន ថ្លែងថា បានចំណាយពេលធ្វើដំណើររយៈពេលជាងមួយម៉ោងពីផ្ទះមកកាន់ទីលាននៅរាជធានីភ្នំពេញ ហើយក៏បានទៅមើលគ្រប់ការប្រកួតរបស់កូនប្រុសតែម្ដង មិនថា នៅទីលានវិទ្យាល័យ សម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ឬវិទ្យាល័យ ជាស៊ីម ជ្រោយចង្វានោះទេ គឺមិនដែលនឿយហត់ និងមិនស្ដាយពេលវេលាឡើយ ទោះបច្ចុប្បន្នអ្នកស្រីមានមុខរបរលក់ដូរនៅផ្ទះដែរក្ដី។

រ៉ាត់ សីហា​ បានផ្លាស់មករស់នៅរាជធានីភ្នំពេញ កាលពីឆ្នាំទៅមិញ និងបានចូលរួមជួយក្រុមវិទ្យាល័យឥន្ទ្រទេវីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ប៉ូការីស្វេត ជើងឯកវិទ្យាល័យ
រដូវកាលនេះ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា