បុរសជនជាតិអេស្ប៉ាញរត់រុញម្ដាយបង្កើតកំណត់ត្រាពិសេសនៅ Guinness | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

បុរសជនជាតិអេស្ប៉ាញរត់រុញម្ដាយបង្កើតកំណត់ត្រាពិសេសនៅ Guinness

មានរយៈ៩ឆ្នាំមកហើយដែលលោក Eric Domingo បានរត់រុញម្ដាយរបស់លោកដែលមានពិកា,រភាពចូលរួមប្រកួតរត់ម៉ារ៉ាតុង។

Advertisement

បុរសជនជាតិមានប្រភពពីតំបន់កាតាឡូនី ប្រទេសអេស្ប៉ាញ បានចាប់ផ្ដើមការរត់ម៉ារ៉ាតុងក្នុងព្រឹត្តិការណ៍ Barcelona Marathon ក្នុងឆ្នាំ២០១៧ និងធ្លាប់បានទៅចូលរួមនៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស និង អាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ផងដែរ សរុបមកគឺមាន១២ព្រឹត្តិការណ៍ហើយ។

លោក Eric អះអាងថា វត្តមានម្ដាយរបស់លោកគឺជាកម្លាំងចិត្តដ៏សំខាន់មួយ ហើយពេលរត់ម្ដងៗ គាត់តែងតែផ្ដល់កម្លាំងដល់លោករហូតមក។
ជាក់ស្ដែង កាលឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ Barcelona Marathon លោក Eric បានបង្កើតកំណត់ត្រាក្នុងស្ថាប័ន World Guinness Record ដោយប្រើពេល២ម៉ោង និង៥៣នាទី (រត់ដោយមានរុញរទេះ)។

អ្វីកាន់តែពិសេសទៀតនោះ គឺកាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍ដដែល ម្ដាយកូនទាំង២ បានប្រើពេល ២ម៉ោង៤៨នាទី និង២៩វិនាទី៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា