យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក២០២៦ នឹងធ្វើឡើងនៅបណ្ដាខេត្តជាយដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក២០២៦ នឹងធ្វើឡើងនៅបណ្ដាខេត្តជាយដែន

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Advertisement

ក្នុងនោះ គឺមានការអប់រំនូវអត្ថប្រយោជន៍ នៃ សកម្មភាពចលនាកីឡា នៅក្នុងសង្គមជាតិ ដល់ សិស្សានុសិស្ស ក៏ដូចជា កុមារ ដែលត្រូវទទួលចំណេះដឹង អប់រំកីឡាអូឡាំពិក ដែលជាស្មារតីរបស់ អូឡាំពិក ដើម្បីជាការទាក់ទាញ និងលើកកម្ពស់នូវ សុខភាព និងសុខភាពសិក្សាដែលមាននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ នឹងមានការផ្តល់ជាជំនួយដូចជាការរៀបចំទីលានកីឡាក្នុងសាលារៀន ដែលរងផលប៉ះពាល់ និងសាលារៀនមានការខ្វះខាតក្នុងសកម្មភាពកីឡា។ ក្រុមការងារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំជួសជុលកែលម្អ និងសាងទីលានចំនួនពីរជូនផងដែរ។ ជាមួយគ្នានោះ មន្រ្តី NOCC ក៏មាន កម្មវិធីអប់រំ ដល់ សិស្សានុសិស្ស និង លោកគ្រូ និង អ្នកគ្រូ នៅទីនោះទទួលបាននៅចំណេះដឹងកីឡា ដើម្បីឱ្យពួកគេមាន សកម្មភាពកីឡា ដើម្បីឱ្យកុមារ មានរឹងមាំផ្នែកបញ្ញាស្មារតីជួយឱ្យសុខភាពសិក្សាបានល្អប្រសើរ។

ការដាក់ចេញនូវផែនការផ្សព្វផ្សាយ ចលនាអូឡាំពិក ដល់កុមារ និងយុវជន ដែលជាសិស្សានុសិស្សនៅតាមបណ្តាខេត្ត ទូទាំងប្រទេសនេះ គឺជាកម្មវិធីរួមចំណែកមួយក្នុងការកសាងនូវ ធនធានមនុស្ស ពីវ័យកុមារភាពទៅ ដើម្បីឱ្យពួកគេមានការចាប់ផ្តើមដោយដំណើរត្រឹមត្រូវ។ ឯកឧត្តម អគ្គលេខាធិការ ជឿជាក់ថា កម្មវិធីផ្សព្វផ្សាយចលនាអូឡាំពិកនេះ ចាប់ពីឆ្នាំ ២០២៦ នេះរហូតដល់ ៤ ឆ្នាំទៅទៀត កម្មវិធីអប់រំ អូឡាំពិក នឹងត្រូវបានផ្សព្វផ្សាយ បានបញ្ជ្រាបផ្សព្វផ្សាយដល់ កុមារទាំងអស់នៅទូទាំងប្រទេស៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា