អុកចត្រង្គ និង គុនចម្រុះខ្មែរនៅនគរសង្ក្រាន្ដឆ្នាំក្រោយនឹងថែមវិញ្ញាសាកាន់តែពិសេស ហើយបើកឱ្យទេសចរបរទេសចូលរួមដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

អុកចត្រង្គ និង គុនចម្រុះខ្មែរនៅនគរសង្ក្រាន្ដឆ្នាំក្រោយនឹងថែមវិញ្ញាសាកាន់តែពិសេស ហើយបើកឱ្យទេសចរបរទេសចូលរួមដែរ

ប្រភេទល្បែងប្រើបញ្ញាស្មារតីមួយចំនួនទៀតដូចជា រែក ខ្លាស៊ីគោ បាយខុន ជាដើម អាចនឹងត្រូវបានបន្ថែមចូលក្នុងការប្រកួតអុកចត្រង្គនគរសង្ក្រាន្ដឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Advertisement

ជុំវិញកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណដែលត្រូវបានបង្ហាញជាលើកទី២ បន្ទាប់ពីអង្គរសង្ក្រាន្ដក្នុងខេត្តសៀមរាបនោះ ទទួលបានការទស្សនាគាំទ្រដោយផ្ទាល់យ៉ាងផុសផុលនៅភូមិវប្បធម៌នគរសង្ក្រាន្ដ។ ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រុមស្រាវជ្រាវគម្ពីអាថ៌កំបាំងដូនតាខ្មែរ នឹងអាចបញ្ចូលល្បែងរបាំប្រជាប្រិយមួយចំនួនទៀតដែលប្រើកម្លាំង មានដូចជា ចំបាប់បុរាណ រុញអង្រែ ជាដើម ចូលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដឆ្នាំក្រោយទៀតដើម្បីឱ្យមានភាពសម្បូរបែប ហើយភ្ញៀវទេសចរបរទេសក៏អាចចូលរួមលេងបាន។

កីឡាអុកចត្រង្គ និង ក្បាច់គុនចម្រុះបុរាណខ្មែរទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ

ការប្រកួតកីឡាអុកចត្រង្គនគរសង្រាន្ដ ២០២៦ និងការបង្ហាញក្បាច់គុនចម្រុះបុរាណខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានកំណើនទស្សនាយ៉ាងច្រើនកុះករទាំងនៅកន្លែងប្រកួតផ្ទាល់ និងអនឡាញ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា