ចំបាប់បឋមសិក្សាបង្កើតកំណត់ត្រាថ្មីនៃចំនួនក្រុមចូលរួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ចំបាប់បឋមសិក្សាបង្កើតកំណត់ត្រាថ្មីនៃចំនួនក្រុមចូលរួម

ចំនួនក្រុមសិស្សានុសិស្សដែលបានចូលរួមការប្រកួតកីឡាចំបាប់ប្រចាំព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ មានដល់ទៅ១០រាជធានីខេត្ត និងកុមារា កុមារី ជាង៤០នាក់។ នេះបើតាមការឱ្យដឹងពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។

Advertisement

ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា កត្តារួមចំណែកធ្វើឱ្យមានកំណើនចូលរួមកាន់តែច្រើនបែបនេះ ដោយសារតែសហព័ន្ធបានពង្រីក និងបង្កើតសាលហ្វឹកហាត់បន្ថែមជាបន្តបន្ទាប់។ ជាក់ស្ដែង នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មានសាលហ្វឹកហាត់ធំថ្មីមួយ ស្របពេលនៅឃុំវិហាសួគ៌ ខេត្តកណ្ដាល ក៏កំពុងរៀបចំកន្លែងហ្វឹកហាត់ថ្មី ហើយសហព័ន្ធបានផ្ដល់កម្រាលហ្វឹកហាត់ ក៏ដូចជាគ្រូៗដែលជាអតីតកីឡាករកីឡាការិនីជម្រើសជាតិបានចូលរួមបង្ហាត់នៅទឹកដីកំណើតខ្លួន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា