ផ្ទុះការចាប់អារម្មណ៍ខ្លាំង! កីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិជប៉ុន បង្ហាញឯកសណ្ឋានប៊ីគីនីថ្មីដ៏ទាក់ទាញ រហូតអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទុះការចាប់អារម្មណ៍ខ្លាំង! កីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិជប៉ុន បង្ហាញឯកសណ្ឋានប៊ីគីនីថ្មីដ៏ទាក់ទាញ រហូតអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់

ផ្ទុះការចាប់អារម្មណ៍ខ្លាំង! កីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិជប៉ុន បង្ហាញឯកសណ្ឋានប៊ីគីនីថ្មីដ៏ទាក់ទាញ រហូតអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់

កីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិជប៉ុនដ៏ល្បីឈ្មោះ កញ្ញា Noa Kinugasa កំពុងតែឆក់យកបេះដូងអ្នកគាំទ្រជាថ្មីម្តងទៀត បន្ទាប់ពីនាងបានបង្ហោះរូបភាពបង្អួតរាងក្នុងឯកសណ្ឋានប្រកួតថ្មីនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន។ ការបង្ហាញខ្លួនក្នុងឈុតប៊ីគីនីកីឡាដ៏ទាក់ទាញនេះ បានធ្វើឱ្យមានការជែកវែកញែក និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា។

Advertisement

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkan Sports នៅថ្ងៃទី១៨​ បានឱ្យដឹងថា នៅក្នុងការអាប់ដេតលើកនេះ Kinugasa បានចែករំលែករូបភាពចំនួន ៤សន្លឹក ដោយបង្ហាញពីស្ទីលឯកសណ្ឋានពីរផ្សេងគ្នា។ រូបភាពពីរដំបូង នាងបានគ្រងឈុតដែលមានការលាយពណ៌យ៉ាងស្រស់ស្អាត រវាងពណ៌ផ្កាឈូក ពណ៌ក្រូច និងពណ៌លឿង ចំណែកឯរូបភាពពីរចុងក្រោយ គឺឈុតដែលរួមបញ្ចូលគ្នារវាងពណ៌ខៀវ និងពណ៌ផ្កាឈូកយ៉ាងលេចធ្លោ។

នៅក្នុងរូបភាពទាំងនោះ កីឡាការិនីរូបនេះបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមានភាពរស់រវើក ដោយចងសក់កន្ទុយសេះ ពាក់មួកការពារកម្តៅថ្ងៃពណ៌ស និងវ៉ែនតាពណ៌ខៀវ ដែលបង្កើតបានជាបរិយាកាសដ៏ត្រជាក់ភ្នែក។ រូបភាពទាំងនោះក៏បានបង្ហាញពីសកម្មភាពដ៏ស្វាហាប់របស់នាង ក្នុងកាយវិការត្រៀមទទួលបាល់ និងការទះដៃអបអរជាមួយមិត្តរួមក្រុមផងដែរ។

Noa Kinugasa មិនត្រឹមតែជាកីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាដ៏មានប្រជាប្រិយភាព និងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត និងភាពលេចធ្លោរបស់នាង។ បច្ចុប្បន្ន នាងបានក្លាយជាអ្នកដឹកនាំនិន្នាការក្នុងវិស័យផ្សេងៗដូចជា ម៉ូដសម្លៀកបំពាក់ និងសម្រស់ ដែលធ្វើឱ្យរាល់សកម្មភាពរបស់នាងតែងតែស្ថិតក្នុងចំណាប់អារម្មណ៍របស់សាធារណជនជានិច្ច។

គួររំលឹកផងដែរថា កន្លងមក Kinugasa​ ក៏ធ្លាប់បានឈរនៅចំកណ្តាលនៃរលកចម្រូងចម្រាសម្តងរួចមកហើយ ក្រោយពេលដែលនាងបានថតរូបក្នុងឈុតប៊ីគីនីឱ្យទស្សនាវដ្តីបុរសជប៉ុនដ៏ល្បី “Weekly Playboy”។ វីដេអូឃ្លីបនោះត្រូវបានណែនាំក្រោមចំណងជើងថា «ការប្រកួតប្រជែង Gravure ដោយកីឡាការិនីបាល់ទះឆ្នេរខ្សាច់ដែលកំពុងរះឡើង ដែលកំពុងមានគោលបំណងសម្រាប់ព្រឹត្តិការណ៍អូឡាំពិក LA ឆ្នាំ ២០២៨» ដែលបង្កឱ្យមានមតិរិះគន់មួយចំនួនពីអ្នកគាំទ្រ ដែលយល់ថារូបភាពទាំងនោះហាក់មានលក្ខណៈស៊ិចស៊ីខ្លាំងពេកសម្រាប់កីឡាការិនីតំណាងជាតិ។

ទោះជាយ៉ាងណាក៏ដោយ កីឡាការិនីរូបនេះបានបង្ហាញជំហរច្បាស់ៗថា នាងមិនខ្វល់ខ្វាយចំពោះការរិះគន់ពីសាធារណជននោះឡើយ ព្រោះគោលបំណងចម្បងរបស់នាងគឺការផ្សព្វផ្សាយពីខ្លួនឯងផង និងដើម្បីលើកស្ទួយប្រភេទកីឡាបាល់ទះឆ្នេរខ្សាច់នេះឱ្យកាន់តែមានគេស្គាល់ទូលំទូលាយផងដែរ។

ការបង្ហោះរូបភាពឈុតរដូវក្តៅថ្មីនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាពរបស់នាង ដោយអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិសរសើរថា ឈុតនេះពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយរូបរាងរបស់នាងគឺមើលទៅស្អាតមិនចាញ់តារា Idol នោះឡើយ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា