សិក្ខាកាម៣៤នាក់ជាគ្រូឧទ្ទេសនៃវិទ្យាស្ថានអប់រំកាយ និងកីឡាបានបញ្ជ្រាបចំណេះដឹងស្តីអំពីការពិនិត្យឡើងវិញនៃកម្មវិធីសិក្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិក្ខាកាម៣៤នាក់ជាគ្រូឧទ្ទេសនៃវិទ្យាស្ថានអប់រំកាយ និងកីឡាបានបញ្ជ្រាបចំណេះដឹងស្តីអំពីការពិនិត្យឡើងវិញនៃកម្មវិធីសិក្សា
ផ្សេងៗ 20/05/2026

សិក្ខាកាម៣៤នាក់ជាគ្រូឧទ្ទេសនៃវិទ្យាស្ថានអប់រំកាយ និងកីឡាបានបញ្ជ្រាបចំណេះដឹងស្តីអំពីការពិនិត្យឡើងវិញនៃកម្មវិធីសិក្សា

ភ្នំពេញ៖ វិទ្យាស្ថានអប់រំកាយនិងកីឡា ក្រោមកិច្ចសហការគាំទ្រដោយអង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស បានរៀបចំសិក្ខាសាលា ស្តីអំពី “ការពិនិត្យឡើងវិញនៃកម្មវិធីសិក្សា” ជូនដល់សិក្ខាកាមដែលជាគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ចំនួន៣៤នាក់ រយៈពេល១ថ្ងៃ នៅថ្ងៃទី១៨ ខែឧសភានៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

Advertisement

លោក Nishiyama Naoki អគ្គលេខាធិការអង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស បានឱ្យដឹងថា សិក្ខាសាលាមួយនេះ មានគោលបំណងបំពេញបន្ថែមលើចំណេះដឹងនៃកម្មវិធីសិក្សាថ្នាក់បង្រៀនគ្រូអប់រំកាយកម្រិតបរិញ្ញាបត្រ ដើម្បីពង្រឹងគុណភាពគ្រូឧទ្ទេសកាន់តែមានប្រសិទ្ធិភាពក្នុងការបង្រៀន និងចែករំលែកចំណេះដឹងដល់គរុនិស្សិត។

លោក Nishiyama Naoki បានលើកឡើងថា សិក្ខាសាលាដែលបានបង្កើតឡើងមកនេះ គឺជាការជួបជជែកពិភាក្សាគ្នារបស់គ្រូឧទ្ទេសអំពីកម្មវិធីសិក្សានៃបណ្តុំមុខវិជ្ជាទាំង៦ និងកម្មវិធីសិក្សាលម្អិតតាមមុខវិជ្ជានីមួយៗ ដែលបានចង់ក្រងកន្លងមក ដើម្បីពិនិត្យមើលបញ្ហាប្រឈមត្រៀមកែលម្អបន្ថែមនូវចំណុចដែលមានការខ្វះខាតលើមុខវិជ្ជានីមួយៗ ធ្វើយ៉ាងណាឱ្យកម្មវិធីសិក្សាដែលត្រូវបង្រៀនមានសង្គតិភាពច្បាស់លាស់ត្រឹមត្រឹម។

អត្ថប្រយោជន៍នៃសិក្ខាសាលានេះ បានបង្ហាញតាមរយៈការពាំនាំនូវចំណេះដឹងពីគ្រូឧទ្ទេសទៅបង្រៀនគរុនិស្សិត។ ហើយគរុនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានឹងក្លាយទៅជាគ្រូបង្រៀនអប់រំកាយនៅតាមសាលាមធ្យមសិក្សាទូទាំងប្រទេសប្រកបដោយចំណេះនិងជំនាញ ទាំងនេះសរបញ្ជាក់ពីភាពជោគជ័យនៃការរៀបចំចងក្រងកម្មវិធីសិក្សា។ 

លោកស្រី វណ្ណផន សុជាតា គ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា មុខវិជ្ជាកាយសម្ព័ន្ធ បានថ្លែងលើកឡើងថា បន្ទាប់ពីបានជជែកពិនិត្យពិភាក្សាឡើងវិញ ក្នុងសិក្ខាសាលមួយនេះ លោកគ្រូអ្នកគ្រូនិងអាចរកឃើញនូវភាពងាយស្រួលជាងមុនក្នុងដំណើរការបង្រៀន និងបញ្ហាប្រឈមឈានទៅរកដំណោះស្រាយល្អៗជួយឱ្យកម្មវិធីបង្រៀនសម្រាប់គរុនិស្សិតនៅក្នុងវិទ្យាស្ថានអប់រំកាយកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា សិក្ខាសាលា ស្តីអំពី ការពិនិត្យឡើងវិញនៃកម្មវិធីសិក្សា ដែលបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស ជាការបំពេញបន្ថែមនូវចំណេះជំនាញក្នុងការរៀបចំចងក្រងកម្មវិធីសិក្សា សៀវភៅកម្មវិធីសិក្សាលម្អិតតាមមុខវិជ្ជា ក៏ដូចជាផែនការបង្រៀនប្រចាំឆ្នាំ ដែលបានអនុវត្តសម្រាប់ការបង្រៀនទៅកាន់គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំនិងកីឡា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា