ចិនផ្ទុះការរិះគន់ខ្លាំង! កីឡាការិនីឆ្នើមខ្លួនឯង ធ្វើទង្វើគ្មានស្មារតីកីឡាក្រោយធ្លាក់ចេញពីការប្រកួត និងខាតបង់ប្រាក់រង្វាន់ជាង ២០ម៉ឺនដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនផ្ទុះការរិះគន់ខ្លាំង! កីឡាការិនីឆ្នើមខ្លួនឯង ធ្វើទង្វើគ្មានស្មារតីកីឡាក្រោយធ្លាក់ចេញពីការប្រកួត និងខាតបង់ប្រាក់រង្វាន់ជាង ២០ម៉ឺនដុល្លារ

ចិនផ្ទុះការរិះគន់ខ្លាំង! កីឡាការិនីឆ្នើមខ្លួនឯង ធ្វើទង្វើគ្មានស្មារតីកីឡាក្រោយធ្លាក់ចេញពីការប្រកួត និងខាតបង់ប្រាក់រង្វាន់ជាង ២០ម៉ឺនដុល្លារ

កីឡាការិនី Wang Xinyu (ចំណាត់ថ្នាក់លេខ ៣៤ ពិភពលោក) ដែលជាកីឡាការិនីវាយកូនបាល់ឯកត្តជននារីលំដាប់កំពូលរបស់ប្រទេសចិន បានបង្កឱ្យមានការវែកញែកយ៉ាងក្តៅគគុកជុំវិញបញ្ហាឥរិយាបថរបស់នាង ដោយសារតែការបដិសេធមិនព្រមចាប់ដៃគូប្រកួតក្រោយពេលចាញ់។

Advertisement

កាលពីថ្ងៃទី ២៧ បណ្តាញសារព័ត៌មានចិន ‘Sohu.com’ បានរាយការណ៍ថា៖ «កីឡាការិនី Wang Xinyu បានធ្លាក់កូដយ៉ាងខ្លាំង ដោយសារតែការប្រកួតដ៏ចម្រូងចម្រាសនៅក្នុងព្រឹត្តិការណ៍ French Open»។

កាលពីថ្ងៃទី ២៧ កន្លងទៅនេះ Wang Xinyu បានចាញ់កីឡាការិនី Tamara Korpatsch (អាល្លឺម៉ង់, ចំណាត់ថ្នាក់លេខ ៩៥ ពិភពលោក) នៅក្នុងវគ្គជម្រុះជុំទី ២ ផ្នែកឯកត្តជននារី នៃពានរង្វាន់ 2026 French Open ដែលប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងលទ្ធផល ១-២ (២-៦, ៦-២, ៣-៦)។ ជាមួយនឹងការបរាជ័យនេះ Wang Xinyu មិនត្រឹមតែបានបាត់បង់ឱកាសទទួលបានប្រាក់រង្វាន់ចំនួន ១៨៧,០០០ អឺរ៉ូ (ប្រហែល ២០៣,០០០ ដុល្លារ) សម្រាប់ការឡើងទៅកាន់ជុំទី ៣ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងការរិះគន់យ៉ាងខ្លាំង ជុំវិញការបដិសេធមិនព្រមចាប់ដៃជាមួយ Korpatsch ​ទៀតផង។

Wang Xinyu បានបង្ហាញការលេងធ្លាក់ចុះយ៉ាងខ្លាំងតាំងពីសិតដំបូង ដោយបានធ្វើឱ្យមានកំហុសអចេតនារហូតដល់ទៅ ២៧ ដងក្នុងសិតមួយនេះប៉ុណ្ណោះ។ ផ្ទុយទៅវិញ Korpatsch ធ្វើខុសតែ ១០ ដងប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យ Wang Xinyu ចាញ់ក្នុងសិតដំបូងក្នុងលទ្ធផល ២-៦។

ចូលមកដល់សិតទី ២ នាងបានទាញយកទម្រង់លេងល្អឡើងវិញ ដោយបានវាយសេវាយ៉ាងត្រឹមត្រូវ និងការវាយលុកពីខ្សែបាតតារាងយ៉ាងមុតស្រួច រហូតអាចបំបែកការវាយសេវារបស់គូប្រកួតបានពីរដង និងបានឈ្នះនៅក្នុងសិតនេះក្នុងលទ្ធផល ៦-២ ដើម្បីបង្ខំឱ្យមានការប្រកួតសិតទី៣។ ទោះជាយ៉ាងណាក៏ដោយ នាងបានធ្លាក់ទម្រង់លេងម្តងទៀតនៅក្នុងសិតទី ៣ ដោយបណ្តោយឱ្យគូប្រកួតបំបែកសេវា និងបានចាញ់ក្នុងលទ្ធផល ៣-៦ ធ្វើឱ្យខកខានឱកាសឡើងទៅវគ្គបន្ត។

ជាមួយនឹងការធ្លាក់ចេញពីការប្រកួតរបស់ Wang Xinyu ត្រឹមជុំទី ២ នេះ ប្រទេសចិនកំពុងប្រឈមមុខនឹងហានិភ័យក្នុងការអស់បេក្ខភាពពីការប្រកួតឯកត្តជននារីនៅក្នុងព្រឹត្តិការណ៍ French Open ឆ្នាំនេះ។ កីឡាការិនីចិនតែម្នាក់គត់ដែលនៅសេសសល់គឺ Wang Xiyu (ចំណាត់ថ្នាក់លេខ ១៤៨ ពិភពលោក) ដែលបានឡើងមកដល់ជុំទី ២ ជាមួយ Wang Xinyu ដែរ។

ក្រោយបញ្ចប់ការប្រកួត ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរិះគន់យ៉ាងធ្ងន់ៗទៅលើឥរិយាបថរបស់ Wang Xinyu។ សារព័ត៌មានបានកត់សម្គាល់ថា៖ «ជម្លោះមួយផ្សេងទៀតបានផ្ទុះឡើងនៅលើទីលានក្រោយបញ្ចប់ការប្រកួត» ដោយបានបន្ថែមថា៖ «Wang Xinyu ដែលបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង បានបដិសេធមិនព្រមចាប់ដៃជាមួយគូប្រកួតរបស់នាងឡើយ។ ទង្វើនេះបាននាំឱ្យមានការឈ្លោះប្រកែកគ្នា ដែលធ្វើឱ្យបរិយាកាសកាន់តែតានតឹង និងបន្ថែមជម្លោះទៅលើការប្រកួតដែលគួរឱ្យខកចិត្តស្រាប់ទៅហើយ»។

ទោះជាយ៉ាងណាក៏ដោយ ដោយទុកការខកចិត្តពីការប្រកួតឯកត្តជនមួយឡែកសិន Wang Xinyu កំពុងរៀបចំខ្លួនសម្រាប់ការប្រកួតវិញ្ញាសាគូ (doubles)។ នាងនឹងចាប់ដៃគូជាមួយកីឡាការិនីតៃវ៉ាន់ Hsieh Su-wei ដើម្បីប្រកួតក្នុងជុំទី ២ ផ្នែកវាយគូនារី ប្រកួតជាមួយគូរបស់កីឡាការិនី Kristina Mladenovic (បារាំង) និង Guo Hanyu (ចិន) នៅថ្ងៃទី ២៩ ខាងមុខនេះ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា