ទិវាកីឡាកម្សាន្ដកុមារបណ្ដុះសកម្មភាពកីឡាដល់កុមារតូចៗឱ្យកាន់តែមានភាពឆ្លាតវៃ និងសុខភាពល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ទិវាកីឡាកម្សាន្ដកុមារបណ្ដុះសកម្មភាពកីឡាដល់កុមារតូចៗឱ្យកាន់តែមានភាពឆ្លាតវៃ និងសុខភាពល្អ

កុមារា កុមារី និងមាតាបិតាជាង១០០០នាក់បានចូលរួមទិវាកីឡាកម្សាន្ដសម្រាប់កុមារដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នាបរិវេណទីលានកីឡានៃសាលាឯកជនមួយកន្លែងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

Advertisement

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាជំហានទី១ក្នុងការចូលរួមផ្សព្វផ្សាយចលនាអូឡាំពិក និង បំផុសសកម្មភាពកីឡាចាប់តាំងពីកុមារតូចៗឡើងទៅ។

មិនតែប៉ុណ្ណោះនេះក៏ជាការបញ្ជ្រាបសកម្មភាពកីឡាបន្ថែមក្នុងវិស័យអប់រំដល់សិស្សានុសិស្សពីលើការបណ្ដុះបណ្ដាលនូវចំណេះដឹង និងស្មារតី។ ឯកឧត្ដមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការអប់រំកាយ និងកីឡា គឺជាមូលដ្ឋានដ៏សំខាន់មួយជួយឱ្យសិស្សានុសិស្សមានសុខភាពល្អ និង ស្ថិរភាពក្នុងការសិក្សា។

ផ្ដើមចេញពីសកម្មភាពពេលនេះ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា គឺជាគំរូមួយដល់គ្រឹះស្ថានអប់រំដទៃទៀត ចូលរួមបំផុសកាន់តែច្រើនដល់សកម្មភាពកីឡាដែលប្រកបដោយភាពស្តង់ដារ
ហើយចាប់ផ្ដើមការលេងកីឡាលក្ខណៈសុខភាពបែបនេះ កុមារទាំងអស់ក៏នឹងអាចដុះគំនិតឈានទៅលេងកីឡាជំនាញដើម្បីក្លាយជាធនធានឆ្នើមសម្រាប់ជាតិនាពេលអនាគត។

សម្រាប់សកម្មភាពកីឡាដែលត្រូវបានដាក់ឱ្យកុមារា កុមារី ទាំងអស់បានប្រកួតប្រជែងគ្នា មានចំនួន៦ គឺកីឡា បាល់ទាត់ បាល់បោះ វាយសី វាយកូនហ្គោល កីឡារត់ និង កីឡាប្រជ្ញាអូឡាំពិក ដែលសុទ្ធតែជាប្រភេទកីឡាជួយបង្កើនបញ្ញា និងភាពវាងវៃដល់កុមារ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា