ថ្នាក់ដឹកនាំអម្រិតជឿជាក់ព្រឹត្តិការណ៍១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺនជាចលករសំខាន់រួមចំណែកលើកកម្ពស់ការអាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ថ្នាក់ដឹកនាំអម្រិតជឿជាក់ព្រឹត្តិការណ៍១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺនជាចលករសំខាន់រួមចំណែកលើកកម្ពស់ការអាន

លោក ដុស ឌីន អគ្គនាយកមីក្រូហិរញ្ញវត្ថុអម្រិតជឿជាក់ថា ព្រឹត្តិការណ៍១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននិង ដើរដើម្បីលើកកម្ពស់ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)កាលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅកោះពេជ្រ និងកោះនរា ព្រឹកថ្ងៃអាទិត្យ នេះ ។

Advertisement

ថ្នាក់ដឹកនាំរូបសង្កត់ធ្ងន់ថា បន្ទាប់ពីការរៀបចំនៅតាមបណ្ដាខេត្តមួយចំនួនរួចមក លោកសប្បាយចិត្តដោយសារតែមានការគាំទ្រខ្លាំងពិសេសនៅតាមខេត្ត ដោយមានការគាំទ្រយ៉ាងខ្លាំង ហើយព្យាយាមផ្សព្វផ្សាយបានច្រើន។ ប្រធានរបស់កម្មវិធី គឺ លើកកម្ពស់ការអាន និងស្វែងយល់ពីប្រវត្តិសាស្ត្រ។

សូមជម្រាបជូនថា កម្មវិធីរត់កម្សាន្ត ១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់ ត្រូវបានរៀបចំឡើងដោយមានការសហការរវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ»។

សម្រាប់អ្នកចូលរួមទាំងខ្មែរ និង បរទេស ដោយបានចុះឈ្មោះមានប្រមាណ ៣.៧០០នាក់ និងអ្នកមិនបានចុះឈ្មោះផ្សេងទៀតសរុបខ្ទង់៤ពាន់នាក់ ។ ឯកឧត្ដមចាត់ទុកថា នេះគឺជាភាពជោគជ័យស្របតាមគុណតម្លៃនៃព្រឹត្តិការណ៍ក្នុងយុទ្ធនាការលើកកម្ពស់ការអានដល់ប្រជាពលរដ្ឋ។ នេះក៏ជាសកម្មភាពបំផុសប្រជាពលរដ្ឋចូលរួមលេងកីឡា ទទួលបាននូវសុខភាពល្អ ក៏ដូចជាបំផុសស្មារតីផ្នែកអំណាន ដើម្បីលើកកម្ពស់គុណភាព និងមូលធនមនុស្ស ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។

ក្រៅពីរាជធានីភ្នំពេញ កម្មវិធីនេះក៏បានប្រព្រឹត្តទៅនៅក្នុងខេត្តចំនួន៥ផ្សេងទៀត រួមមាន បាត់ដំបង កំពត ស្វាយរៀង តាកែវ និង ស្ទឹងត្រែង ដើម្បីចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និង ផ្សព្វផ្សាយអំពីសារមន្ទីរ ស.ស.រ ឲ្យ កាន់តែទូលំទូលាយ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា