រឿងរ៉ាវដ៏រំភើបនៅពីក្រោយការវិលត្រឡប់មកកាន់ទីលានទឹកកកជាថ្មីរបស់ Marin Honda | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿងរ៉ាវដ៏រំភើបនៅពីក្រោយការវិលត្រឡប់មកកាន់ទីលានទឹកកកជាថ្មីរបស់ Marin Honda

រឿងរ៉ាវដ៏រំភើបនៅពីក្រោយការវិលត្រឡប់មកកាន់ទីលានទឹកកកជាថ្មីរបស់ Marin Honda

«ម្ចាស់ក្សត្រីវ័យក្មេង» Marin Honda (អាយុ ២៤ ឆ្នាំ) ដែលបានចាកចេញពីទីលានទឹកកក បានពាក់ស្បែកជើងជិះស្គីរបស់នាងឡើងវិញហើយ។ រឿងរ៉ាវនៅពីក្រោយខ្នងដ៏ពិសេសរបស់ប្អូនស្រីបង្កើតរបស់នាង គឺកញ្ញា Miyu Honda (អាយុ ២២ ឆ្នាំ) ដែលបានរួមចំណែកដល់ការវិលត្រឡប់មកកាន់ការប្រកួតប្រជែងយ៉ាងអស្ចារ្យឡើងវិញនេះ ត្រូវបានទម្លាយឱ្យដឹង និងបានបង្កើតឱ្យមានការឆ្លើយតបយ៉ាងផុសផុលពីសំណាក់អ្នកគាំទ្រជនជាតិជប៉ុន។

Advertisement

កាលពីពេលថ្មីៗនេះ Marin ​បានទម្លាយឱ្យដឹងពីផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការផ្លាស់ប្តូរវិញ្ញាសាទៅជាការរាំលើទឹកកក (Ice Dance) និងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០ (2030 Winter Olympics) រួមជាមួយមិត្តប្រុសរបស់នាង គឺម្ចាស់មេដាយអូឡាំពិក លោក Shoma Uno (អាយុ ២៨ ឆ្នាំ)។ វាជាការវិលត្រឡប់មកកាន់ទីលានជិះស្គីទឹកកកវិញយ៉ាងពិតប្រាកដ សម្រាប់នារីម្នាក់ដែលធ្លាប់បាននិយាយនៅពេលចូលនិវត្តន៍កាលពីពីរឆ្នាំមុនថា៖ «ចុងក្រោយបង្អស់ ពេលវេលាដ៏រុងរឿងបំផុត គឺនៅពេលដែលខ្ញុំកំពុងជិះស្គី»

នៅពីក្រោយការប្រឈមមុខនឹងការលំបាកនេះ គឺមានអ្នកគាំទ្រដ៏គួរឱ្យទុកចិត្តម្នាក់ដែលឈរនៅក្បែរនាងជាងអ្នកណាៗទាំងអស់។ Marin បានលើកឡើងពីការលះបង់របស់ប្អូនស្រីរបស់នាង។ ដើម្បីអបអរសាទរខួបកំណើតអាយុ ២២ ឆ្នាំរបស់ Miyu នាងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅនៅលើបណ្តាញសង្គមរបស់នាងដោយផ្ទាល់ថា៖ «ពួកយើងបានជួបគ្នាញឹកញាប់ណាស់នៅទីលានជិះស្គីក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ក្នុងកំឡុងពេលហ្វឹកហាត់ជាង ៤០ ដង នាងបានទន្ទេញចាំក្បាច់រាំទាំងអស់ ដើម្បីជួយដល់ការហ្វឹកហាត់ ហើយបានដើរតួជាដៃគូហ្វឹកហាត់ ដោយទទួលបន្ទុករាប់រាប់គ្រប់យ៉ាង តាំងពីការថតវីដេអូរហូតដល់ការចាក់ភ្លេង»

នាងបានសារភាពថា លើសពីអ្វីៗទាំងអស់ Miyu គឺជាមនុស្សដំបូងគេដែលបានផ្តល់ការសរសើរ និងជាអ្នកដែលបានលើកទឹកចិត្តនាងខ្លាំងជាងគេបំផុត រាល់ពេលដែលការហ្វឹកហាត់ដ៏លំបាកបានបន្តធ្វើឡើង។ Marin​ បានទម្លាយថា រាល់ពាក្យពេចន៍ចេញពីប្អូនស្រីរបស់នាង សុទ្ធតែបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់នាង។

រូបថត និងវីដេអូដែលបានបង្ហោះរួមគ្នាជាមួយនឹងអត្ថបទនោះ ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ពួកគេបានបន្ថែមនូវបរិយាកាសដ៏កក់ក្ដៅ ដោយចាប់យកទិដ្ឋភាពគ្រប់យ៉ាង តាំងពីសកម្មភាពលេងសើចរបស់ Shoma ពេលកំពុងជិះលើខ្នង Miyu រហូតដល់ទិដ្ឋភាពដែលបងប្អូនស្រីទាំងពីរធ្វើក្បាច់រាំលើទឹកកកនៅក្បែរគ្នា និងថែមទាំងមានវីដេអូហ្វឹកហាត់របស់ Marin​​ និង Shoma​ ដែលថតដោយ Miyu ផ្ទាល់ទៀតផង។

គ្រួសារ Honda មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងទីលានទឹកកក ដោយសារតែបងប្អូនទាំង ៤ នាក់សុទ្ធតែបានដើរលើផ្លូវជាអ្នកជិះស្គីទឹកកកដូចៗគ្នា។ Marin ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាកីឡាការិនីលំដាប់ពិភពលោកដ៏មានសក្តានុពលម្នាក់ បានសម្រេចចិត្តវិលត្រឡប់មកវិញជាមួយដៃគូរបស់នាង ក្រោយពេលចូលនិវត្តន៍អស់រយៈពេល ២៨ ខែ។

នៅក្បែរខ្លួននាង មានគូស្នេហ៍របស់នាងគឺ Shoma ដែលចែករំលែកក្តីសុបិនអូឡាំពិករួមគ្នា ក៏ដូចជាប្អូនស្រីរបស់នាង Miyu ដែលខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ ហាក់ដូចជាវាជារឿងផ្ទាល់ខ្លួនរបស់នាងអញ្ចឹង។ ដំណើរនៃការប្រឈមមុខនឹងការសាកល្បងជាថ្មីនេះ កំពុងតែចាប់ផ្តើមឡើងយ៉ាងខ្លាំងក្លា ចំពេលមានការគាំទ្រពីគ្រួសាររបស់នាង ដែលជាកម្លាំងចិត្តដ៏កក់ក្តៅជាងពេលណាៗទាំងអស់។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា