មិនត្រឹមតែលេងដើម្បីសុខភាពទេ ស្មាត់ឆ្វេងក្រុមនារីអាស៊ីអឺរ៉ុប ជា ស្រីល័ក្ខ មានបំណងធំមួយក្នុងកីឡាបាល់ទះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

មិនត្រឹមតែលេងដើម្បីសុខភាពទេ ស្មាត់ឆ្វេងក្រុមនារីអាស៊ីអឺរ៉ុប ជា ស្រីល័ក្ខ មានបំណងធំមួយក្នុងកីឡាបាល់ទះ

យុវតី ជា ស្រីល័ក្ខ បានចាប់ផ្ដើមលេងកីឡាបាល់ទះតាំងពីរៀនថ្នាក់ទី១០ម្ល៉េះ ដោយសារតែការស្រលាញ់ និងបានជាប់ជម្រើសវិទ្យាល័យក្នុងស្រុកកំណើតឯខេត្តកំពង់ធំ។

Advertisement

លុះក្រោយមកពេលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ ស្មាត់ឆ្វេងរូបនេះបានចូលរួមជាមួយក្រុមនារីអកសមុទ្រ ហ្វឹកហាត់លក្ខណៈផ្លូវការ និងបានឈ្នះជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ផ្នែកនារី ឆ្នាំ២០២៦ ថ្មីៗនេះ។ បន្ថែមពីលើនេះ ស្រីល័ក្ខ ក៏បានរួមចំណែកជួយក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឈ្នះមេដាយមាសឧត្ដមសិក្សា ថ្នាក់ជាតិ ២០២៦ ដែរ។ នាងថា មានក្ដីស្រមៃធំមួយ គឺចង់ជាប់ជម្រើសជាតិក្រុមនារីនាពេលខាងមុខ។

បច្ចុប្បន្ន ជា ស្រីល័ក្ខ ជានិសិ្សតឆ្នាំទី១នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា