កម្ពុជារក្សាជំហរយុត្តិធម៌ និងស្មោះត្រង់ដល់អត្តពលិកគ្រប់រូបក្នុងនាមម្ចាស់ផ្ទះវ៉ូវីណាមជើងឯកអាស៊ីក្នុងខែវិច្ឆិកាខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

កម្ពុជារក្សាជំហរយុត្តិធម៌ និងស្មោះត្រង់ដល់អត្តពលិកគ្រប់រូបក្នុងនាមម្ចាស់ផ្ទះវ៉ូវីណាមជើងឯកអាស៊ីក្នុងខែវិច្ឆិកាខាងមុខ

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ក្នុងខែវិច្ឆិកា ប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងភាពស្មោះដល់អត្តពលិកគ្រប់រូបដែលចូលរួមការប្រកួត។ នេះជាការអះអាងដោយឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។

Advertisement

ថ្នាក់ដឹកនាំរូបនេះសង្កត់ធ្ងន់ថា ការរក្សាបាននូវភាពយុត្តិធម៌ក៏ជាផ្នែកមួយនៃការលើកមុខលើកមាត់ជាតិ ហើយកីឡាករកីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងអស់ពីសមត្ថភាពប្រកួតប្រជែងយកជ័យជម្នះ ព្រោះមិនមានភាពលម្អៀងឡើយក្នុងនាមម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ គណៈកម្មការអាជ្ញាកណ្ដាលនឹងមានការចូលរួមពីប្រទេសជាសមាជិកអាស៊ីចូលរួម ហើយក៏មានវត្តមានប្រធានបច្ចេកទេសកម្រិតពិភពលោកចូលរួមដែរ។

ជុំវិញព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ប្រមុខសហព័ន្ធដដែលថ្លែងថា នឹងមានប្រទេសចូលរួមមិនក្រោម២០ឡើយ ខណៈការបើកឱ្យចុះឈ្មោះនៅមានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៦។ សម្រាប់វិញ្ញាសាមានចំនួន៥៥ និងបែងចែកជាកម្រិតយុវជន និង អាយុក្រោម១៨ឆ្នាំ។ ចំណែកអត្តពលិកកម្ពុជាដែលត្រៀមប្រកួតប្រជែងយកមេដាយមានជាង៤០រូប ហើយផ្ដោតសំខាន់លើការសម្រួចសមត្ថភាពយុវជនទៀតផង៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា