មិនមែនគ្រាន់តែជាកីឡា! កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា លេងវាយសីចំណេញទាំងសុខភាព និងមិត្តភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

មិនមែនគ្រាន់តែជាកីឡា! កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា លេងវាយសីចំណេញទាំងសុខភាព និងមិត្តភាព

កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា ថ្លែងថា ការលេងវាយសីពិតជាមានសារៈទាំងការផ្ដល់នូវសុខភាពល្អ និងបង្កើតមិត្តភាព សប្បាយរីករាយជាមួយគ្នា។ បុគ្គលិកក្រុមហ៊ុនឯកជនទាំង២រូបប្រាប់ថា បានចាប់ផ្ដើមលេងកីឡាវាយសីរយៈពេលជាង១ឆ្នាំមកហើយ ដើម្បីភាពសប្បាយរីករាយ សុខភាពល្អ និងមានភាពរវាសរវៃ។

Advertisement

បន្ទាប់ពីបានលេងលក្ខណៈសុខភាពកន្លងមក កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា ក៏បានចាប់ដៃគ្នាចូលរួមការប្រកួតកីឡាវាយសីមិត្តភាពសសយករាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដើម្បីមានឱកាសបង្កើតមិត្តភាពកាន់តែច្រើនថែមទៀត។

កញ្ញា សុជាតា និង កញ្ញា ភ័ណ្ឌជា បញ្ជាក់ថា ទោះបីមិនទទួលបានជោគជ័យក្នុងការប្រកួតលើកដំបូងនេះ ក៏អ្នកទាំង២មិនស្ដាយឡើយ ព្រោះតែចង់លេងដើម្បីសុខភាពប៉ុណ្ណោះ។ អ្នកទាំង២ក៏បានលើកទឹកចិត្តមហាជនចូលរួមលេងកីឡាឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា