មូលហេតុចម្បងដែលកីឡាករឆ្នើម៣រូបមិនជាប់ជម្រើសជាតិបាល់ទះកម្ពុជាប្រកួត SEA V League 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

មូលហេតុចម្បងដែលកីឡាករឆ្នើម៣រូបមិនជាប់ជម្រើសជាតិបាល់ទះកម្ពុជាប្រកួត SEA V League 2026

ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បានចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ប្រទេសហ្វីលីពីនហើយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបើកយុទ្ធនាការប្រកួតពានរង្វាន់កម្រិតតំបន់អាស៊ាន SEA V League ជើងទី១។

Advertisement

នៅក្នុងបេសកកម្មអន្តរជាតិនេះ លោកគ្រូបង្គោល នៅ សាម៉េត បានសម្រេចចិត្តចម្រាញ់យកកំពូលកីឡាករឆ្នើមចំនួន ១៤រូប ចុងក្រោយ បន្ទាប់ពីឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់យ៉ាងស្វិតស្វាញ។ ទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងជជែកដេញដោលខ្លាំងនោះគឺ អវត្តមានរបស់តារាឆ្នើមលេចធ្លោ ៣រូប រួមមាន៖ រុន សុខជា, មឿន ម៉េងឡាយ និង លឹម ចិត្រា នៅក្នុងបញ្ជីឈ្មោះចុងក្រោយនេះ។

ជុំវិញការកាត់ឈ្មោះកីឡាករ key ទាំង ៣រូបនេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានទម្លាយហេតុផលច្បាស់ៗ និងចំៗថា៖

រុន សុខជា៖ កាយសម្បទា និងកម្រិតបច្ចេកទេស មិនទាន់ទប់ទល់ (Fit) បាន ១០០% ឡើយ។

មឿន ម៉េងឡាយ៖ បានចាកចេញពីជំរំហ្វឹកហាត់ ដោយមិនបានផ្ដល់ដំណឹង ឬហេតុផលច្បាស់លាស់ដល់សហព័ន្ធ។

លឹម ចិត្រា៖ មានទម្រង់លេង និងតួនាទី (Role) ជាន់គ្នាជាមួយរៀមច្បងដែលមានបទពិសោធន៍ខ្ពស់ជាងនៅក្នុងក្រុម។

លោកអគ្គលេខាធិការ ក៏បានបន្ថែមទៀតថា ការប្រមូលផ្ដុំលើកនេះមានរយៈពេលខ្លី និងខ្វះខាតពេលវេលាហ្វឹកហាត់រួមគ្នា ដោយសារតែកីឡាករទាំងអស់ត្រូវជាប់ភារកិច្ចជួយក្លិបរៀងៗខ្លួន ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោលីគ (Techo League) កន្លងមក។

កាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា៖

ថ្ងៃទី១៥ កក្កដា៖ ជួបម្ចាស់ផ្ទះ ហ្វីលីពីន (ជើងទី១)

ថ្ងៃទី១៩ កក្កដា៖ ជួប ឥណ្ឌូនេស៊ី (ជើងទី១)

ថ្ងៃទី២២ ដល់ ២៦ កក្កដា៖ បន្តការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា