លោក ភា សុភ័ក្ត្រា យល់ថា Soccer League រដូវកាលក្រោយគួរធ្វើរឿងមួយនេះឱ្យការប្រកួតកាន់តែទាក់ទាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

លោក ភា សុភ័ក្ត្រា យល់ថា Soccer League រដូវកាលក្រោយគួរធ្វើរឿងមួយនេះឱ្យការប្រកួតកាន់តែទាក់ទាញ

លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្រុម Sybelle យល់ឃើញថា គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ Soccer League រដូវកាលក្រោយ គួរបែងចែកក្រុមខ្លាំងៗនៅពូលផ្សេង ដោយអាចបែងចែក Ranking សម្រាប់ក្រុមដែលបានឡើងដល់ដំណាក់កាល១៦ក្រុមចុងក្រោយ។ លោកថា ការធ្វើបែបនេះអាចធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្លា។

Advertisement

ជុំវិញការរៀបចំក្រុមខ្លួនវិញ លោក ភា សុភ័ក្ត្រា សង្កត់ធ្ងន់ថា បានបែងចែកក្រុមទៅតាមស្ថានភាពគូប្រកួត។

លោក ភា សុភ័ក្ត្រា បន្ថែមថា សមាជិកគ្រប់រូបពិតជាសប្បាយចិត្តដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយថា នឹងព្យាយាមយកជើងឯកក៏ដូចជាបំពេញក្ដីស្រមៃដល់ថ្នាក់ដឹកនាំផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា