Keyne ប្អូនប្រុសតូចរបស់ Lamine Yamal ដណ្តើមបានក្តីស្រឡាញ់ពីអ្នកគាំទ្រជុំវិញពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Keyne ប្អូនប្រុសតូចរបស់ Lamine Yamal ដណ្តើមបានក្តីស្រឡាញ់ពីអ្នកគាំទ្រជុំវិញពិភពលោក

Keyne ប្អូនប្រុសតូចរបស់ Lamine Yamal ដណ្តើមបានក្តីស្រឡាញ់ពីអ្នកគាំទ្រជុំវិញពិភពលោក

បន្ទាប់ពីបាននាំក្រុមជម្រើសជាតិអេស្ប៉ាញគ្រងជើងឯក FIFA World Cup 2026 តារាបាល់ទាត់វ័យក្មេង Lamine Yamal បានចែករំលែកទិដ្ឋភាពដ៏កក់ក្តៅជាមួយប្អូនប្រុសបង្កើត Keyne (អាយុ ៣ឆ្នាំ) នៅក្នុងពិធីប្រគល់ពានរង្វាន់។

Advertisement

សកម្មភាពដ៏គួរឱ្យស្រឡាញ់របស់ Keyne នៅលើទីលានប្រកួត បានក្លាយជាប្រធានបទដ៏ទាក់ទាញបំផុតនៅលើបណ្តាញសង្គម ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី២០ ថា៖ «ទោះបីជា Yamal ជាអ្នកលើកពានរង្វាន់ World Cup ក៏ដោយ ប៉ុន្តែវាហាក់ដូចជា Keyne ដែលជាប្អូនប្រុសរបស់គេទៅវិញទេ ដែលជាអ្នកដណ្តើមបានការចាប់អារម្មណ៍ខ្លាំងជាងគេ(Stole the spotlight)» ដោយបានបន្ថែមថា «ខណៈពេលដែលសកម្មភាពអបអរសាទរយ៉ាងស្និទ្ធស្នាលរបស់ Keyne បានរីករាលដាលពេញបណ្តាញសង្គម រូបគេបានក្លាយជាប្រធានបទដ៏ល្បីល្បាញភ្លាមៗនៅលើអ៊ីនធឺណិត»។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា