សហព័ន្ធបាល់ទះកម្ពុជា ចាយពេល៣ឆ្នាំផលិតធនធានកីឡាករឆ្នើមៗថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

សហព័ន្ធបាល់ទះកម្ពុជា ចាយពេល៣ឆ្នាំផលិតធនធានកីឡាករឆ្នើមៗថែមទៀត

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា អះអាងថា សហព័ន្ធកំពុងដុតដៃដុតជើងសម្រួចសមត្ថភាពកីឡាករថ្នាលក្មេងៗដើម្បីត្រៀមជំនួសរៀមច្បងឆ្នើមៗដែលកំពុងបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិ។

Advertisement

ថ្នាក់ដឹកនាំសហព័ន្ធដដែលសង្កត់ធ្ងន់ថា នេះជាផែនការដ៏សំខាន់ដើម្បីបង្កើតធនធានបន្តវេន ហើយអំឡុងនេះក្រុមជម្រើសជាតិនឹងបន្តផ្ដោតប្រើធនធានមានស្រាប់ដែលនៅមានសក្ដានុពលជួយក្រុមបាន ហើយ៣ឆ្នាំទៅមុខទៀត យុវជនថ្នាលនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជំនួសរៀមច្បងរបស់ពួកគេ។

ជុំវិញការប្រកួតកីឡាបាល់ទះ SEA V Cup 2026 កន្លងទៅ កីឡាករប្រធានក្រុម សួន ចាន់ណារ៉ូ និង គួន ម៉ុម អះអាងថា សមាជិកគ្រប់រូបបានប្រឹងប្រែងអស់ពីសមត្ថភាព ដោយប្រកួតទាំងមានរបួស និងអាការៈមិនស្រួលខ្លួនទៀតផង។
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាទើបចប់យុទ្ធនាការ SEA V Cup 2026 ដោយបានជើងឯកសម្រាប់ជើងទី១ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅជើងទី២។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា