បោះជំហានថ្មីក្នុងកិច្ចការសង្គម! អ្នកជំនាញកីឡារត់ យ៉ាន សុជី ក្លាយជានិមិត្តរូបនៃភាពរឹងមាំសម្រាប់កុមារអង្គការផ្កាយសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

បោះជំហានថ្មីក្នុងកិច្ចការសង្គម! អ្នកជំនាញកីឡារត់ យ៉ាន សុជី ក្លាយជានិមិត្តរូបនៃភាពរឹងមាំសម្រាប់កុមារអង្គការផ្កាយសមុទ្រ

កញ្ញា យ៉ាន សុជី ស្ថាបនិក និងជាគ្រូបង្វឹកប្រចាំក្លិប GeeRun Cambodia ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ។

Advertisement

អ្នកជំនាញកីឡារត់រូបនេះបានបង្ហាញក្ដីរំភើបដែលទទួលបានកិត្តិយសពីអង្គការកុមារដ៏ធំនៅកម្ពុជា និងថា ជាឱកាសដើម្បីជួយជំរុញសក្ដានុពលអង្គការឱ្យកាន់តែរីកចម្រើនក៏ដូចជាផ្សព្វផ្សាយចក្ខុវិស័យរបស់អង្គការ។

ចំណែកអ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិអង្គការផ្កាយសមុទ្របញ្ជាក់ថា ការជ្រើសរើសកញ្ញា យ៉ាន សុជី ជាទូតសុច្ឆន្ទៈ ព្រោះតែអ្នកគ្រូជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម និងជានារីរឹងមាំអាចចែករំលែកដល់កុមារ។

ជុំវិញផែនការជាមួយអង្គការផ្កាយសមុទ្រ កញ្ញា យ៉ាន សុជី ក្នុងនាមជាទូតសុច្ឆន្ទៈ ប្រាប់ថា នឹងមានការបង្ហាត់បង្រៀនដល់កុមារនូវទ្រឹស្ដី និងការអនុវត្តកីឡារត់ ហើយនឹងធ្វើខួបក្លិប GeeRun Cambodia ជាលើកទី៣ដែលជាលក្ខណៈសប្បុរសធម៌នៅអង្គការផ្កាយសមុទ្រនេះផ្ទាល់តែម្ដង៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា