សួន ចាន់ណារ៉ូ ជឿជាក់ថា បាល់ទះកម្ពុជាមានឱកាសធំនៅស៊ីហ្គេម ២០២៨ បើបានកម្លាំងបន្ថែមល្អៗ ២-៣ នាក់ទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

សួន ចាន់ណារ៉ូ ជឿជាក់ថា បាល់ទះកម្ពុជាមានឱកាសធំនៅស៊ីហ្គេម ២០២៨ បើបានកម្លាំងបន្ថែមល្អៗ ២-៣ នាក់ទៀត

ឆ្លងកាត់បទពិសោធលើទីលានបាល់ទះអាជីពជាង ១០ ឆ្នាំ អ្នកប៉ះសេឆ្នើម និងជាប្រធានក្រុមជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានទម្លាយថា ព្រឹត្តិការណ៍ SEA V Cup 2026 គឺជាយុទ្ធនាការដ៏តានតឹង និងស៊ីកម្លាំងបំផុតក្នុងជីវិតកីឡាកររបស់លោក។

Advertisement

កាលវិភាគប្រកួតយ៉ាងស្វិតស្វាញ រួមផ្សំនឹងការធ្វើដំណើរផ្លូវឆ្ងាយច្រើនម៉ោង បានធ្វើឱ្យប្រធានក្រុមរូបនេះធ្លាក់ខ្លួនឈឺ រហូតដល់ថ្នាក់ត្រូវព្យួរទុយោសេរ៉ូម ដើម្បីស្ដារកម្លាំងឡើងវិញភ្លាមៗនៅលើទីលានប្រកួត។

សម្លឹងទៅកាន់ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៨ ខាងមុខ ចាន់ណារ៉ូ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងបន្តដណ្ដើមបានលទ្ធផលផ្លែផ្កាកាន់តែល្អ ប្រសិនបើមានការបំពេញបន្ថែម «ឈាមថ្មី» និងកម្លាំងយុវជនបន្តវេន។
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ដោយបានគ្រងជើងឯក (មាស) នៅជើងទី១ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅជើងទី២ នៃពានរង្វាន់ SEA V Cup 2026។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា