ជិតមកដល់ហើយ! ឬទ្ធីចេស្តាស៊ុបពើរលីគឆ្នាំ២០២៦ ក្រុមហ្វុតសាលកំពូលៗចំនួន ៥ ត្រៀមប្រកួតបើកឆាករដូវកាលថ្មី ចុងសប្ដាហ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ជិតមកដល់ហើយ! ឬទ្ធីចេស្តាស៊ុបពើរលីគឆ្នាំ២០២៦ ក្រុមហ្វុតសាលកំពូលៗចំនួន ៥ ត្រៀមប្រកួតបើកឆាករដូវកាលថ្មី ចុងសប្ដាហ៍នេះ

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលពានរង្វាន់ ឬទ្ធីចេស្ដា ស៊ុបពើរលីគ នឹងចាប់ផ្តើមបើកឆាកប្រកួតជាផ្លូវការនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះ នៅទីលានRithy Jesda Arena  ដោយមានក្រុមបាល់ទាត់ក្នុងសាលកំពូលៗចំនួន ៥ ចូលរួមប្រកួតប្រជែង។

Advertisement

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីផ្តល់ឱកាសដល់កីឡាករ និងយុវជនកម្ពុជាបានចូលរួមប្រកួតជាប្រចាំ សំដៅអភិវឌ្ឍសមត្ថភាព បច្ចេកទេស និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

លោក នីយ ប៊ុនសុភ័ក្រ្ត តំណាងគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ឲ្យដឹងថា ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមាន ក្រុម Lucky FC, DIG FC, Mighty Man FC, BYD FC និង Arigato United។ ការជ្រើសរើសនេះ គឺផ្អែកលើការវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងក្លិបត្រឹមត្រូវ និងច្បាស់លាស់។

លោកបានបន្ថែមថា ការប្រកួតនេះក៏អនុញ្ញាតឲ្យមានវត្តមានកីឡាករបរទេសចូលរួមផងដែរ ដើម្បីបង្កើនកម្រិតនៃការប្រកួត និងជួយចែករំលែកបទពិសោធន៍ ព្រមទាំងអភិវឌ្ឍជំនាញដល់កីឡាករខ្មែរ។

ជាមួយគ្នានេះដែរ កីឡាករ  សុវណ្ណរិទ្ធី មកពីក្លិប DIG FC បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំ ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើង។ លោកក៏បានអំពាវនាវដល់ក្រុមហ៊ុន និងម្ចាស់ Sponsor ឯកជនធំៗ ឲ្យបន្តចូលរួមគាំទ្រ និងវិនិយោគលើកីឡាបាល់ទាត់ក្នុងសាលបន្ថែមទៀត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា