ផ្អែកលើសមត្ថភាព និងបទពិសោធពេញដៃ! ក្រុមហាប់គីដូជម្រើសជាតិកម្ពុជា ប្តេជ្ញាដណ្តើមមេដាយជូនជាតិពីការប្រកួតជើងឯកអាស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ផ្អែកលើសមត្ថភាព និងបទពិសោធពេញដៃ! ក្រុមហាប់គីដូជម្រើសជាតិកម្ពុជា ប្តេជ្ញាដណ្តើមមេដាយជូនជាតិពីការប្រកួតជើងឯកអាស៊ី

​ផ្អែកលើសមត្ថភាពកាន់តែរឹងមាំ និងបទពិសោធពេញដៃពីការប្រកួតមុនៗ ក្រុមកីឡាហាប់គីដូជម្រើសជាតិកម្ពុជា មានជំនឿចិត្តខ្ពស់ក្នុងការប្រជែងយកមេដាយជូនជាតិ ពីព្រឹត្តិការណ៍ «ការប្រកួតហាប់គីដូ ជើងឯកអាស៊ី ២០២៦» ហុងកុង។ នេះជាការថ្លែងរបស់លោក គួច ហុងជៀក អនុប្រធាន​សហព័ន្ធខ្មែរកីឡាហាប់គីដូ។

Advertisement

លោកអនុប្រធានមានប្រសាសន៍បែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីរបស់ខ្លួនដែលត្រៀមព្រឹត្តិការណ៍ធំខាងលើពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៦។ ក្នុងនោះ សរុបទាំងគ្រូបង្វឹក កីឡាករ កីឡាការិនីមានចំនួន ១៨រូប។

ជុំវិញការចូលរួមការប្រកួតនេះ លោក គួច ហុងជៀក បានបង្ហាញជំនឿចិត្តថា កូនក្រុមអាចប្រជែងបានមេដាយដោយសារតែកំណើនសមត្ថភាព បច្ចេកទេស បូករួមទាំងបទពិសោធពីការទៅប្រកួត២លើកមុន។ សម្រាប់វិញ្ញាសាវិញមានចំនួន៦មានទាំងលោតកម្ពស់ លោតចម្ងាយ មេគុណ ការបង្ហាញមានអាវុធ និងអត់អាវុធ និងវិញ្ញាសាប្រយុទ្ធ សរុបប្រមាណ៤០ប្រកួត។

ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោក គួច ហុងជៀក ក៏បានកោតសរសើរនូវឆន្ទៈយ៉ាងមុតមាំរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹកក្នុងការចូលរួមប្រកួតប្រជែង ដណ្ដើមមេដាយជូនជាតិ ជាពិសេសការរួមចំណែកទាំងថវិកាផ្ទាល់ខ្លួនមួយចំនួនថែមទៀត៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា