Dragon the Golden Ring ជាវេទិកាបណ្តុះធនធានឆ្នើមៗសម្រាប់ប្រដាល់សកលកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Dragon the Golden Ring ជាវេទិកាបណ្តុះធនធានឆ្នើមៗសម្រាប់ប្រដាល់សកលកម្ពុជា

កម្មវិធីប្រដាល់សកលប្រចាំខែ «Dragon the Golden Ring» កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី និងរួមចំណែកបណ្តុះបណ្តាលធនធានឆ្នើមៗបន្ថែមទៀតសម្រាប់វិស័យកីឡាប្រដាល់សកលនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក MC Smile អ្នកអត្ថាធិប្បាយក្នុងកម្មវិធីផ្ទាល់។

Advertisement

លោក MC Smile បានទទួលស្គាល់ថា ទោះបីជាកីឡាករ-កីឡាការិនីវ័យក្មេងដែលទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍ពិសេសនេះ មិនទាន់សម្រេចបានគុណផលខ្ពស់បំផុតនៅឡើយក្តី ប៉ុន្តែវាគឺជាសង្វៀនដ៏ល្អក្នុងការសម្រួចសមត្ថភាព និងដកស្រង់បទពិសោធន៍។ ជាមួយគ្នានេះ លោកក៏បានសម្តែងក្តីភ្ញាក់ផ្អើលចំពោះការគាំទ្រយ៉ាងកកកុញពីសំណាក់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករយ៉ាងសំខាន់ជំរុញឱ្យការរៀបចំកម្មវិធីកាន់តែជោគជ័យ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «Dragon the Golden Ring» ត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ (Vattanac)។ ការប្រកួតនេះមានសមាសភាពគូប្រកួតចម្រុះ រាប់ចាប់តាំងពីគូយុវជន គូអាជីព រហូតដល់គូអន្តរជាតិ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា