អាយអេសអាយ ដង្កោសែនជ័យ បន្ថែមកីឡាករបរទេសឆ្នើមៗ ជាមួយដៃគូឧបត្ថម្ភថ្មីដ៏គួរឲ្យចាប់អារម្មណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

អាយអេសអាយ ដង្កោសែនជ័យ បន្ថែមកីឡាករបរទេសឆ្នើមៗ ជាមួយដៃគូឧបត្ថម្ភថ្មីដ៏គួរឲ្យចាប់អារម្មណ៍

ក្លិបបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ បានបង្កើនកម្ដៅនៅលើទីផ្សារដោះដូរកីឡាករយ៉ាងក្តៅគគុក
ដោយបានប្រកាសបង្ហាញសមាសភាពកីឡាករបរទេសឆ្នើមៗចំនួន ៤រូប រួមមាន Tezuka Takahiro, Horikoshi Daizo, Matheus Freitas និង Shimizu Shintaro ដើម្បីពង្រឹងកម្លាំងប្រជែងក្នុងរដូវកាលថ្មី។

ក្នុងចំណោមកីឡាករថ្មីទាំងនោះ៖

Tezuka Takahiro: ខ្សែបម្រើលេចធ្លោសញ្ជាតិជប៉ុន ដែលធ្លាប់សាងស្នាដៃយ៉ាងល្អនៅក្នុងលីគកំពូលសិង្ហបុរី ជាមួយ Albirex Niigata Singapore និង Geylang International។

Horikoshi Daizo: ខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុន ដែលធ្លាប់ជួយ Kaya FC–Iloilo លើកពានលីគកំពូលហ្វីលីពីន (PFL) និងមានបទពិសោធលេងក្នុងពានរង្វាន់អាស៊ី AFC Champions League។

Matheus Freitas: ខ្សែការពារប្រេស៊ីលកម្ពស់ ១,៨៨ម៉ែត្រ ដែលជាសសរទ្រូងដ៏រឹងមាំរបស់អង្គរថាយហ្គឺរ កាលពីរដូវកាលមុន។

Shimizu Shintaro: ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន ដែលមានកំណត់ត្រារកគ្រាប់បាល់យ៉ាងគួរឱ្យកត់សម្គាល់ជាមួយភ្នំពេញក្រោន កាលពីរដូវកាល ២០២៣/២០២៤ ព្រមទាំងធ្លាប់ឆ្លងកាត់ការប្រកួតក្នុងលីគកំពូលជប៉ុន (J1 & J2 League) ជាមួយ Omiya Ardija, Mito HollyHock និង Fagiano Okayama។

លោក Conor Nestor គ្រូបង្វឹកក្រុមអាយអេសអាយ ដង្កោសែនជ័យ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កាំង សេន ប្រធានក្លិប ដែលបានគាំទ្រ និងផ្គត់ផ្គង់រាល់តម្រូវការទាំងផ្នែកកីឡាករ និងក្រុមការងារ ដើម្បីជំរុញក្រុមឱ្យឈានទៅកម្រិតស្តង់ដារមួយទៀត។

ជាមួយគ្នានេះដែរ ក្លិបក៏បានប្រកាសជាផ្លូវការនូវដៃគូឧបត្ថម្ភពិសេសថ្មី គឺ ធនាគារ ប្រៃសណីយ៍កម្ពស់
លោក កាំង សេន ប្រធានក្លិប បានបញ្ជាក់ថា ដៃគូឧបត្ថម្ភថ្មីនេះគឺជាផ្លែផ្កានៃកំណែទម្រង់ស៊ីជម្រៅរបស់ក្លិប និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសហគមន៍។ ចំណែកលោក តូច ចៅចេក នាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពស់ បានលើកឡើងថា នេះជាកិច្ចសហការរយៈពេលវែង ព្រោះការគាំទ្រវិស័យបាល់ទាត់ គឺជាការវិនិយោគលើរលកធាតុអាកាសយុវជន និងអភិវឌ្ឍសង្គមជាតិ។

សម្រាប់ការប្រកួតបើករដូវកាលលីគកំពូលកម្ពុជា ២០២៦/២០២៧ នាខែកញ្ញា ខាងមុខនេះ លោក Conor Nestor នឹងត្រូវដឹកនាំក្រុមអាយអេសអាយ ដង្កោសែនជ័យ តទល់នឹងក្រុមចាស់របស់លោក គឺក្លិបបាល់ទាត់បឹងកេត តែម្តង។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា