លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ វត្តមានរបស់ដៃគូឧបត្ថម្ភធំថ្មីនេះ បង្ហាញពីទំនុកចិត្តពង្រឹងការអភិវឌ្ឍ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្លិប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ វត្តមានរបស់ដៃគូឧបត្ថម្ភធំថ្មីនេះ បង្ហាញពីទំនុកចិត្តពង្រឹងការអភិវឌ្ឍ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្លិប

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ វត្តមានរបស់ដៃគូឧបត្ថម្ភធំថ្មីនេះ បង្ហាញពីទំនុកចិត្តពង្រឹងការអភិវឌ្ឍ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្លិប

ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានបន្ថែមភាពរឹងមាំផ្នែកហិរញ្ញវត្ថុយ៉ាងសំខាន់ តាមរយៈការចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ក្នុងនាមជាដៃគូឧបត្ថម្ភធំជាផ្លូវការ។ ជាមួយគ្នានេះ ក្លិបបានប្រកាសផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានរបស់ខ្លួនទៅជា (Smart Stadium) កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ បានបញ្ជាក់ថា នេះជាជំហានដ៏ត្រឹមត្រូវក្នុងការស្ដារទម្រង់លេងឡើងវិញ បន្ទាប់ពីទទួលបានលទ្ធផលមិនសូវគាប់ប្រកាសកាលពីរដូវកាលមុន។ លោកបានស្នើឱ្យអ្នកគាំទ្របន្តអត់ធ្មត់ និងផ្តល់ទំនុកចិត្តលើដំណើរការកែទម្រង់នេះ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងយ៉ាងស្កឹមស្កៃក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២៦/២៧ ដែលនឹងចាប់ផ្តើមនាដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា