Chincaaw កីឡាការិនីឆ្នើមឥណ្ឌូនេស៊ី សរសើរមិនដាច់ពីមាត់ពីការរីកចម្រើននៃ Esports កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Chincaaw កីឡាការិនីឆ្នើមឥណ្ឌូនេស៊ី សរសើរមិនដាច់ពីមាត់ពីការរីកចម្រើននៃ Esports កម្ពុជា

បន្ទាប់ពីបានចំណាយពេលមួយរដូវកាល ជាមួយក្រុម Galaxy Phoenix ក្នុងព្រឹត្តិការណ៍ប្រកួត Mobile Legends: Bang Bang ពានរង្វាន់ Cambodian Queen Legends រដូវកាលទី៤ កន្លងទៅថ្មីៗនេះ កីឡាការិនីសញ្ជាតិឥណ្ឌូនេស៊ី Chincaaw បានសម្តែងការសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើនយ៉ាងរហ័សនៃវិស័យកីឡាអេឡិចត្រូនិក (Esports) នៅកម្ពុជា។

កីឡាការិនីឆ្នើមក្នុងតំណែង Gold Lane រូបនេះ បានអះអាងថា នាងពិតជាមានការភ្ញាក់ផ្អើលចំពោះការវិវត្តដ៏រហ័សនេះ ដោយសារនៅពេលមានការប្រកួតម្តងៗ តែងតែមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ ដែលនាងមិនធ្លាប់បានឃើញពីមុនមក ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមខ្លាំងៗជាច្រើនទៀតផង។

ជុំវិញមូលហេតុនៃការសម្រេចចិត្តចូលរួមជាមួយ Galaxy Phoenix កីឡាការិនីវ័យ ២១ ឆ្នាំរូបនេះបានបញ្ជាក់ថា ដោយសារ Galaxy Phoenix ជាក្រុមនារីដ៏ខ្លាំងមួយក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានឈានដល់ Top 4 ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក MWI (MLBB Women’s Invitational)។ ដូច្នេះ នាងចង់រៀនសូត្របន្ថែមពីក្រុមនេះ ហើយនាងពិតជាទទួលបានបទពិសោធល្អៗជាច្រើនមែន។

ដោយឡែក ពាក់ព័ន្ធនឹងការបន្តកុងត្រារួមរស់ជាមួយក្រុមជើងឯក Queen Legends ២ សម័យកាលនេះបន្ថែមទៀតឬយ៉ាងណានោះ Chincaaw បានបញ្ជាក់ថា នាងមិនទាន់ប្រាកដចិត្តនៅឡើយទេ ប៉ុន្តែប្រសិនបើក្រុមនៅតែចង់បន្តកុងត្រា នាងក៏គ្មានបញ្ហាអ្វីដែរ។

សូមរំលឹកផងដែរថា កីឡាការិនី Chincaaw ដែលមានឈ្មោះពេញថា Destria Chinca Dewi បានចូលរួមជាមួយ Galaxy Phoenix នៅក្នុងរដូវកាលទី៤ នេះ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមឈ្នះជើងឯក ព្រមទាំងដណ្តើមបានពានរង្វាន់ឯកត្តជនជាកីឡាការិនីឆ្នើមប្រចាំការប្រកួតផ្តាច់ព្រ័ត្រ (Final MVP) ទៀតផង។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា