ព្រឹត្តិការណ៍វាយសីមហាជននៅតាខ្មៅ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីកីឡាករតាមខេត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ព្រឹត្តិការណ៍វាយសីមហាជននៅតាខ្មៅ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីកីឡាករតាមខេត្ត

មិនត្រឹមតែមានការចូលរួមពីកីឡាករនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍កីឡាវាយសីមហាជនពានរង្វាន់បុរីគ្រីស្តាល់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីកីឡាតាមខេត្ត។ នេះបើតាមការឱ្យដឹងពីលោក អាន ដែលជាគណៈកម្មការរៀបចំ។

លោក អាន បញ្ជាក់ថា នេះជាលើកទី១ហើយដែលតារាងវាយសីបុរីគ្រីស្តាល់រៀបចំការប្រកួតនេះឡើងដើម្បីចូលរួមបំផុសសកម្មភាពកីឡាដល់មហាជន។

ការប្រកួតកីឡាវាយសីមហាជនពានរង្វាន់បុរីគ្រីស្តាល់ ត្រូវបានបែងចែកជា២វិញ្ញាសា គឺ Level A ដែលជាការប្រកួតក្នុងចំណោមអតីតកីឡាករ និង កីឡាករជម្រើសជាតិ និង Level ជាការប្រកួតក្នុងចំណោមកីឡាករកម្រិតមហាជន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា