ការចូលរួមជ្រោមជ្រែងយ៉ាងច្រើនពីវិស័យឯកជននឹងធ្វើឱ្យការរៀបចំជើងឯកវ៉ូវីណាមអាស៊ីនៅកម្ពុជាកាន់តែវិសេសវិសាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ការចូលរួមជ្រោមជ្រែងយ៉ាងច្រើនពីវិស័យឯកជននឹងធ្វើឱ្យការរៀបចំជើងឯកវ៉ូវីណាមអាស៊ីនៅកម្ពុជាកាន់តែវិសេសវិសាល

ការចូលរួមជួយជ្រោមជ្រែងពីវិស័យឯកជននឹងធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ជើងឯកវ៉ូវីណាមអាស៊ី ឆ្នាំ២០២៦ ក្នុងខែវិច្ឆិកា ខាងមុខ នៅកម្ពុជា នឹងប្រព្រឹត្តទៅយ៉ាងរលូន និង វិសេសវិសាលជាងមុន។ នេះបើតាមការយល់ឃើញពីកីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា។

កីឡាករ-កីឡាការិនី ក៏ចាត់ទុកការចូលរួមឧបត្ថម្ភគាំទ្រពីវិស័យឯកជនជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ពួកគេក្នុងការប្រកួតប្រជែង។ អ្នកទាំង២ក៏ដូចជាកីឡាករ កីឡាការិនីឯទៀតនឹងខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយឱ្យបានច្រើនជូនជាតិ និងបង្ហាញភាពខ្លាំងទៅកាន់អន្តរជាតិ។

ចំណែកលោក លោក Lee Sang ho អគ្គនាយក Camko Hyundai បញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនរបស់លោកបានចូលរួមឧបត្ថម្ភដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ីនេះ ដោយសារតែក្រុមហ៊ុនលោកក៏ធ្លាប់គាំទ្រដល់ព្រឹត្តិការណ៍កីឡាកន្លងមកដែរ។ ចំពោះកីឡាវ៉ូវីណាម លោកបានមើលឃើញពីសមត្ថភាព និងសក្ដានុពលរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលធ្វើឱ្យមានជំនឿចិត្តថា ក្រុមអត្តពលិកជម្រើសជាតិកម្ពុជាអាចទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី ឆ្នាំ២០២៦នេះ។

ថ្នាក់ដឹកនាំដដែលទទូចថា ការចូលរួមលើកនេះមិនមែនជាលើកចុងក្រោយទេ ក្រុមហ៊ុនរបស់លោកមានឆន្ទៈបន្តគាំទ្រដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។ លោកក៏បានសរសើរពីការរៀបចំរបស់សហព័ន្ធដែលមានឯកឧត្ដម អ៊ូ រតនា ជាប្រធានដែលបានដឹកនាំប្រកបដោយឆន្ទៈខ្ពស់។ លោកបានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ប្រកួតអស់ពីសមត្ថភាពដើម្បីលទ្ធផលល្អជូនប្រទេសជាតិ។

សូមជម្រាបជូនថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមកម្ពុជា ដែលគ្រោងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រមាណជាង២០ប្រទេសចូលរួម៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា