ក្រុមជម្រើសជាតិរួមតំបន់អាស៊ីអាគ្នេយ៍គឺជារនាំងធំសម្រាប់ក្រុម MLBB កម្ពុជានៅ Asian Games | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ក្រុមជម្រើសជាតិរួមតំបន់អាស៊ីអាគ្នេយ៍គឺជារនាំងធំសម្រាប់ក្រុម MLBB កម្ពុជានៅ Asian Games

មិនមែនជាក្រុមក្រៅតំបន់ តែគឺជាក្រុមរួមតំបន់អាស៊ីអាគ្នេយ៍នោះទេ ដែលត្រូវបាន Ra ដៃ Mid Lane ក្រុមជម្រើសជាតិ Mobile Legend Bang Bang កម្ពុជា ថ្លែងថា ជាឧបសគ្គធំ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅក្រុង Nagoya ប្រទេសជប៉ុន។

កីឡាករមានឈ្មោះពេញថា សុវណ្ណ ច័ន្ទមករា សង្កត់ធ្ងន់ថា ក្រុមនៅអាស៊ីខាងលិចអាចទំនងនឹងដើរក្រោយក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរដឹងដែរថា កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legend Bang Bang ស្ថិតក្នុងចំណោមប្រភេទកីឡាចំនួន១៤ដែលកម្ពុជាបានបញ្ជូនទៅប្រកួតកីឡាអាស៊ី ២០២៦ នៅប្រទេសជប៉ុន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា