ជើងឯក ACL2 អាចបានរហូតដល់ជាង៣លានដុល្លារ ខណៈ ព្រះខ័នស្វាយរៀង និងភ្នំពេញក្រោន ក្តោប ៣០ ម៉ឺនដុល្លារក្នុងដៃរួចស្រេច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ជើងឯក ACL2 អាចបានរហូតដល់ជាង៣លានដុល្លារ ខណៈ ព្រះខ័នស្វាយរៀង និងភ្នំពេញក្រោន ក្តោប ៣០ ម៉ឺនដុល្លារក្នុងដៃរួចស្រេច

ការប្រកួតកីឡាបាល់ទាត់កម្រិតតំបន់អាស៊ី AFC Champions League 2 រដូវកាល ២០២៦/២០២៧ នឹងចាប់ផ្ដើមបើកឆាកប្រកួតវគ្គចែកពូល (សរុប ៨ ពូល) ផ្លូវការចាប់ពីសប្ដាហ៍នេះតទៅហើយ ដោយមានការចូលរួមពីក្លឹបកំពូលៗចំនួន ៣២ មកពីបណ្តាប្រទេសផ្សេងៗគ្នា។

យោងតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ប្រាក់រង្វាន់សម្រាប់រដូវកាលនេះត្រូវបានដំឡើងយ៉ាងក្រាស់ឃ្មឹក៖

ក្រុមប្រកួតវគ្គចែកពូល (ទាំង ៣២ ក្រុម)៖ ទទួលបាន ៣០ ម៉ឺនដុល្លារអាមេរិកក្នុងមួយក្រុមភ្លាមៗ។

ក្រុមឡើងវគ្គ ១៦ ក្រុមចុងក្រោយ៖ ទទួលបានបន្ថែម ៨ ម៉ឺនដុល្លារ។

ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយ៖ ទទួលបានបន្ថែម ១៦ ម៉ឺនដុល្លារ។

ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ ទទួលបានបន្ថែម ២៤ ម៉ឺនដុល្លារ។

ក្រុមជើងឯករង (Runner-up)៖ ទទួលបាន ១ លានដុល្លារ។

ក្រុមម្ចាស់ជើងឯក (Champion)៖ ទទួលបាន ២,៥ លានដុល្លារ។

ផ្អែកលើរចនាសម្ព័ន្ធប្រាក់រង្វាន់នេះ ប្រសិនបើក្រុមមួយអាចទម្លុះទម្លាយរហូតដល់លើកពានរង្វាន់ ពួកគេអាចប្រមូលប្រាក់រង្វាន់សរុបបានរហូតដល់ ៣,២៨ លានដុល្លារអាមេរិក ឯណោះ។

សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រទេសកម្ពុជាមានតំណាង ២ ក្លឹបដែលត្រូវចូលរួមប្រកួតប្រជែង៖

ព្រះខ័នរាជស្វាយរៀង (ពូល G)៖ ត្រូវតតាំងជាមួយក្រុមខ្លាំងៗដូចជា Machida Zelvia (ជប៉ុន), Shanghai Shenhua (ចិន) និង Tampines Rovers (សិង្ហបុរី)។

ភ្នំពេញក្រោន (ពូល H)៖ ត្រូវតទល់ជាមួយក្រុម Gangwon FC (កូរ៉េខាងត្បូង), Kuching City (ម៉ាឡេស៊ី) និង Kitchee (ហុងកុង)។

ជាមួយនឹងការឈានជើងចូលដល់វគ្គចែកពូលនេះ ទាំង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានក្តាប់ថវិការង្វាន់ ៣០ ម៉ឺនដុល្លារអាមេរិកក្នុងដៃរួចជាស្រេច មុនពេលចាប់ផ្តើមបេសកកម្មប្រជែងកៅអីឡើងទៅវគ្គបន្ត។

សម្រាប់ការប្រកួតទី១ក្នុងពូល ព្រះខ័នរាជស្វាយរៀងត្រូវប្រកួតតទល់ម្ចាស់ផ្ទះ FC Machida Zelvia នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ខណៈភ្នំពេញក្រោន ទទួលភ្ញៀវ Kuching City នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា