កញ្ញា យ៉ា សុចេង ហែលទឹកជាប្រចាំ ព្រោះអាចសម្រួលសរសៃ និងទទួលទានដំណេកបានស្រួល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

កញ្ញា យ៉ា សុចេង ហែលទឹកជាប្រចាំ ព្រោះអាចសម្រួលសរសៃ និងទទួលទានដំណេកបានស្រួល

កញ្ញា យ៉ា សុចេង តែងតែប្រកាន់ខ្ជាប់នូវទម្លាប់ហែលទឹកយ៉ាងហោចណាស់ ២ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីជួយសម្រួលដល់ការចរាចរណ៍សរសៃឈាម និងជួយឱ្យទទួលទានដំណេកបានស្ងប់ស្ងាត់ល្អ។

មន្ត្រីរាជការរូបនេះបានឱ្យដឹងថា កញ្ញាបានចាប់ផ្ដើមលេងកីឡាហែលទឹកនេះតាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ ដោយសារតែមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនឥតគណនារបស់វាចំពោះសុខភាព។ កញ្ញាបន្ថែមថា នៅពេលណាដែលមានអារម្មណ៍ថាតឹង ឬជាប់សរសៃ ការចុះហែលទឹកពិតជាបានជួយសម្រាល និងសម្រួលរាងកាយបានយ៉ាងច្រើន។

បន្ថែមពីលើការហាត់ប្រាណ កញ្ញា សុចេង ក៏បានចែករំលែកពីទម្លាប់នៃការគេងផងដែរ ដោយកញ្ញាតែងតែចូលគេងនៅម៉ោង ១០យប់ជាប្រចាំ និងសម្រាកឱ្យបានពី ៧ ទៅ ៨ម៉ោងក្នុងមួយយប់ ដើម្បីទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អបរិបូរណ៍។

ជាចុងក្រោយ កញ្ញា សុចេង ក៏បានផ្ញើសារលើកទឹកចិត្តដល់មហាជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍លេងកីឡាឱ្យបានច្រើន មិនថាតែកីឡាហែលទឹកនោះទេ ដើម្បីទទួលបានសុខភាពរឹងមាំទាំងអស់គ្នា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា