MKC Tower ចុះ MoU ជាផ្លូវការជាមួយក្លឹបបាល់ទាត់បឹងកេត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡា និងសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
MKC Tower ចុះ MoU ជាផ្លូវការជាមួយក្លឹបបាល់ទាត់បឹងកេត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡា និងសង្គម

MKC Tower ចុះ MoU ជាផ្លូវការជាមួយក្លឹបបាល់ទាត់បឹងកេត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡា និងសង្គម

រាជធានីភ្នំពេញ – អគារការិយាល័យ MKC Tower បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយក្លិបបាល់ទាត់ បឹងកេត (Boeung Ket FC ) តាមរយៈពិធីចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នា (MoU)។ កិច្ចសហការនេះជាការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរដែលមានតម្លៃស្នូលរួមគ្នា គឺ ចក្ខុវិស័យ ( Vision ) និង បេសកកម្ម ( Mission ) ដើម្បីរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ និងគាំទ្រដល់កិច្ចការងារសង្គមនាពេលអនាគត។

កត្តាស្នូលដើម្បីទទួលបានជ័យជម្នះនៅក្នុងកីឡាបាល់ទាត់គឺសាមគ្គីភាពជាក្រុម ភាពរឹងមាំនៃទំនុកចិត្ត ភាពច្នៃប្រតិដ្ឋនៅលើទីលាន ការគិតរកគំនិតថ្មីៗ និងជាពិសេសកម្លាំងចិត្តពីអ្នកគាំទ្រ ដើម្បីសម្រេចគោលដៅចុងក្រោយ។

យ៉ាងណាមិញ សម្រាប់អគារការិយាល័យ MKC Tower មានគោលបំណងគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្លិបបាល់ទាត់បឹងកេត ក្នុងការស្វែងរកឧត្តមភាព លើកកម្ពស់សមត្ថភាពកីឡាករក្នុងស្រុក និងបណ្តុះស្មារតី តស៊ូជានិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា