ចង់រត់បានល្អ និងគ្មានការឈឺចាប់ កុំមើលរំលងការជ្រើសរើស "ស្រោមជើង" ឱ្យបានត្រឹមត្រូវ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ចង់រត់បានល្អ និងគ្មានការឈឺចាប់ កុំមើលរំលងការជ្រើសរើស "ស្រោមជើង" ឱ្យបានត្រឹមត្រូវ!

ក្រៅពីការជ្រើសរើសស្បែកជើងរត់ឱ្យបានសមស្រប អ្នកស្នេហាកីឡារត់ប្រណាំងចាំបាច់ត្រូវយល់ដឹងពីបច្ចេកទេសនៃការជ្រើសរើស និងពាក់ស្រោមជើងឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់ដល់សមត្ថភាព និងសុខភាពប្រអប់ជើង។

នេះជាការលើកឡើងរបស់ ឯកឧត្ដម ប៊ួនហ៊ីង សុធីយ៉ា សមាជិកក្រុមកីឡារត់ KKRC និងជានាយករងកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ផ្អែកលើបទពិសោធរត់ជាក់ស្ដែង ឯកឧត្ដមបានចែករំលែកថា ការពាក់ស្រោមជើងមិនបានត្រឹមត្រូវ ឬមិនត្រូវបច្ចេកទេស មិនត្រឹមតែថយចុះល្បឿន និងកម្លាំងរត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានបញ្ហារលាកស្បែក ប្រអប់ជើង ឬពងបែកដោយសារការកកិតផងដែរ។

ឯកឧត្ដម ប៊ួនហ៊ីង សុធីយ៉ា បានបន្ថែមទៀតថា ដើម្បីធានាបាននូវផាសុកភាពខ្ពស់បំផុត អ្នករត់គប្បីហ្វឹកហាត់ពាក់សមស្រោមជើងជាមួយនឹងស្បែកជើងឱ្យបានស្ទាត់ជំនាញជាមុនសិន ដើម្បីផ្ទៀងផ្ទាត់ថាវាត្រូវគ្នាល្អ និងមិនបង្កការរំខានអំឡុងពេលរត់ឡើយ។

ការជ្រើសរើសស្រោមជើងបានត្រឹមត្រូវ គឺជាកត្តារួមផ្សំដ៏សំខាន់មួយ ដែលជួយឱ្យការរត់ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលល្អ និងមានសុវត្ថិភាពខ្ពស់៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា