ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរអាចនឹងវិវឌ្ឍទៅជា Full Marathon ខណៈអ្នករៀបចំនឹងស្ទង់មតិនៅឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរអាចនឹងវិវឌ្ឍទៅជា Full Marathon ខណៈអ្នករៀបចំនឹងស្ទង់មតិនៅឆ្នាំក្រោយ

ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរអាចនឹងវិវឌ្ឍទៅជា Full Marathon ខណៈអ្នករៀបចំនឹងស្ទង់មតិនៅឆ្នាំក្រោយ
គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ គ្រោងនឹងធ្វើការស្ទង់មតិលើអ្នកចូលរួមទាំងជាតិ និងអន្តរជាតិ ចាប់ពីឆ្នាំក្រោយនេះតទៅ ដើម្បីពិនិត្យលទ្ធភាពក្នុងការដំឡើងព្រឹត្តិការណ៍ដ៏ធំមួយនេះ ឱ្យទៅជាការរត់ប្រណាំងពេញលេញ (Full Marathon ៤២ គីឡូម៉ែត្រ)។ នេះបើយោងតាមការថ្លែងឱ្យដឹងពី ឯកឧត្ដម វ៉ាត់ ចំរើន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្ដមអគ្គលេខាធិការ បានគូសបញ្ជាក់ថា បច្ចុប្បន្នសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើន បានបង្កើនសមត្ថភាព និងចូលរួមរត់ក្នុងចម្ងាយផ្លូវ ៤២ គីឡូម៉ែត្រកាន់តែច្រើនឡើងៗ។ កំណើននៃគុណភាព និងសមត្ថភាពរបស់អ្នករត់នេះហើយ គឺជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យអ្នករៀបចំព្រឹត្តិការណ៍ ត្រៀមខ្លួនរៀបចំការប្រកួតឱ្យមានលក្ខណៈស្តង់ដារអាជីពពេញលេញ។

គិតមកទល់ពេលនេះចំនួនអ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៦ មានចំនួន១២០០០នាក់ហើយ ហើយក្នុងនោះជនជាតិបរទេសមានចំនួន២០០០នាក់ ខណៈជនបរទេសសរុបកាលឆ្នាំទៅមិញ មានចំនួន៣០០០នាក់ និងអ្នកចូលរួមសរុបទាំងដល់ទៅជាង១៧០០០នាក់។

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ សម្រាប់ចម្ងាយផ្លូវរត់មាន២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។
អ្នកចុះឈ្មោះវិញ្ញាសា១០គីឡូម៉ែត្រមានចំនួនច្រើនជាងគេ គឺជិត៦០០០នាក់ហើយ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ការរៀបចំទិវារត់ប្រណាំងដ៏ធំនេះនៅតែរក្សាគោលបំណងដដែលគឺផ្សព្វផ្សាយពីទេសចរណ៍នៅតំបន់អង្គរ ជួយដល់សប្បុរសធម៌ដូចជា ជនរងគ្រោះដោយសារគ្រាប់មីន មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហម និងអង្គការផ្សេងៗមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ដដែលនឹងផ្សព្វផ្សាយពីការការពារបរិស្ថាននៅតំបន់អង្គរ។

គោលបំណងដ៏សំខាន់មួយទៀត គឺបំផុសសកម្មភាពកីឡាដើម្បីសុខភាពសាធារណៈ។ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ប្រសិនជាប្រជាជនរាប់លាននាក់ខិតខំថែរក្សាសុខភាព នោះប្រៀបដូចជួយដល់សេដ្ឋកិច្ចសង្គម ជាពិសេសលើកទឹកចិត្តឱ្យប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា