Mejojo គ្រូជំនួយក្រុមកីឡាអេឡិចត្រូនិក Valhalla ជាអតីតនិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Mejojo គ្រូជំនួយក្រុមកីឡាអេឡិចត្រូនិក Valhalla ជាអតីតនិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច

លោក សុគន្ធរាជ ឬឈ្មោះកីឡាអេឡិចត្រូនិក Mejojo ដែលជាគ្រូជំនួយក្រុម Valhalla ក្រៅពីមានជំនាញក្នុង E-Sports ក៏ជាអតីតនិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិច។

គេថា វិស្វកម្មមេកានិចជាជំនាញមួយដែលមានភាពទូលំទូលាយ ហើយក៏មានជាប់ពាក់ព័ន្ធនឹងការធ្វើរ៉ូបូតដែរ។ Mejojo ស្រលាញ់ជំនាញនេះ ព្រោះតែគេចូលចិត្តការស្រាវជ្រាវ និងអេឡិចត្រូនិកតាំងពីក្មេង។

ពេលធ្វើសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គេក៏ធ្វើពាក់ព័ន្ធនឹងរ៉ូបូតទៀតផង។
តែដោយឡែក បច្ចុប្បន្ន Mejojo មិនទាន់បានធ្វើការពាក់ព័ន្ធនឹងជំនាញសិក្សានេះនៅឡើយទេ ព្រោះជាប់រវល់នឹងការងារកីឡាអេឡិចត្រូនិក។

Mejojo ធ្លាប់ប្រលូកជាកីឡាករ E-Sports តាំងពី MPL KH រដូវកាលទី១ ដោយបានឆ្លងកាត់ក្រុម Walker E Sports CFU និង ZD៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា