និស្សិតមួយក្រុមរួមគ្នាបង្កើតក្រុម E-Sports លេងសប្បាយៗ រហូតក្លាយជាក្រុមកម្រិតអាជីព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

និស្សិតមួយក្រុមរួមគ្នាបង្កើតក្រុម E-Sports លេងសប្បាយៗ រហូតក្លាយជាក្រុមកម្រិតអាជីព

ចាប់ផ្តើមចេញពីចំណង់ចំណូលចិត្តលេងកម្សាន្តធម្មតារបស់ក្រុមនិស្សិតមួយក្រុម TNR ESPORTS បានប្រែក្លាយខ្លួនជាកម្លាំងចលករថ្មីមួយ ក្នុងការចូលរួមលើកស្ទួយវិស័យ eSports នៅកម្ពុជា។

លោក តូច ណារ៉ុង ដែលជាអ្នកចាត់ការក្រុមបានទម្លាយថា កីឡាករភាគច្រើនជាសិស្ស-និស្សិត ដែលដំបូងឡើយគ្រាន់តែលេងជាលក្ខណៈមិត្តភាពប៉ុណ្ណោះ។ ប៉ុន្តែដោយឃើញពីសក្តានុពល និងការតាំងចិត្តខ្ពស់ ពួកគាត់ក៏បានសម្រេចចិត្តបោះជំហានចូលរួមប្រកួតជម្រុះដណ្ដើមកៅអីលីគអាជីព ហើយក៏អាចធ្វើបានសម្រេចដូចបំណង។

សម្រាប់ការប្រកួតឆ្លងកាត់ ៥ ប្រកួតចុងក្រោយក្នុងវគ្គ Regular Season រដូវកាលនេះ ក្រុម TNR កំពុងឈរជើងនៅលេខរៀងទី ៦ ជាមួយនឹងលទ្ធផល ឈ្នះ ២ និងចាញ់ ៣។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា