ទំនេរពេកទៅឌឺអ្នកប្រដាល់អាជីព លទ្ធផល ត្រូវ២ដៃដួលខ្ពោកហើយសងលុយទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទំនេរពេកទៅឌឺអ្នកប្រដាល់អាជីព លទ្ធផល ត្រូវ២ដៃដួលខ្ពោកហើយសងលុយទៀត

ទំនេរពេកទៅឌឺអ្នកប្រដាល់អាជីព លទ្ធផល ត្រូវ២ដៃដួលខ្ពោកហើយសងលុយទៀត

អតីតជើងឯកប្រដាល់ពិភពលោក Joe Cordina ត្រូវបានតុលាការសម្រេចឱ្យ “រួចផុតពីបទចោទប្រកាន់” ចំពោះការវាយលើបុរសម្នាក់ ក្រោយតុលាការទទួលស្គាល់ថាជាសកម្មភាពការពារខ្លួនរបស់ Cordina។

អតីតជើងឯកប្រដាល់ពិភពលោកស្ថាប័ន IBF ជនជាតិវេលស៍ Joe Cordina ត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទប្រកាន់លើករណីដាល់បុរសម្នាក់នៅស្ថានីយប្រេងឥន្ធនៈ កាលដើមឆ្នាំ២០២៦ បន្ទាប់ពីចៅក្រមទទួលស្គាល់ថាជាសកម្មភាព «ការការពារខ្លួន» ។

ហេតុការណ៍នេះបានកើតឡើងកាលពីខែកុម្ភៈ ២០២៦ នៅស្ថានីយប្រេងឥន្ធនៈ Pentwyn ប្រទេសវេលស៍ ដោយបុរសម្នាក់ឈ្មោះ Jamie O’Brien បានដើរមកបុកស្មារបស់ Cordina មុន រួចធ្វើការឌឺដង និងដាក់ដៃក្នុងហោប៉ៅ ដែលធ្វើឱ្យ Cordina មានការសង្ស័យ និងបារម្ភថាភាគីម្ខាងទៀតអាចមានអាវុធមុតស្រួច ទើបសម្រេចចិត្តម៉ាត់ ២ ដៃបណ្តាលឱ្យដួលទៅលើដីតែម្តង។

នៅក្នុងសវនាការ Cordina បានបញ្ជាក់ថា លោកពុំមានបំណងបង្កជម្លោះឡើយ ប៉ុន្តែត្រូវបង្ខំចិត្តការពារខ្លួនដើម្បីសុវត្ថិភាព ខណៈដែលរូបលោកតែងតែប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអាកប្បកិរិយាសង្គម ដើម្បីចៀសវាងការបាត់បង់អាជ្ញាប័ណ្ណប្រដាល់អាជីព។

ជាលទ្ធផល តុលាការបានសម្រេចផ្តល់យុត្តិធម៌ឱ្យ Joe Cordina ដោយឱ្យរួចផុតពីបទចោទ ខណៈដែលជនបង្ក Jamie O’Brien ត្រូវបានតុលាការផ្តន្ទាទោសពីបទបង្កអំពើហិង្សា និងតម្រូវឱ្យសងថ្លៃការចំណាយលើដំណើរការផ្លូវច្បាប់ទៀតផង។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា