Xingg កីឡាករល្បី ក្រុម Valhalla ធ្លាប់ជាជាងមាស មុនប្រលូកចូល កីឡាអេឡិចត្រូនិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Xingg កីឡាករល្បី ក្រុម Valhalla ធ្លាប់ជាជាងមាស មុនប្រលូកចូល កីឡាអេឡិចត្រូនិក

កីឡាករឆ្នើម ឃួន អាម៉ី ដែលមានឈ្មោះក្នុងកីឡាអេឡិចត្រូនិក ថា Xingg រំឭកថា ធ្លាប់មានប្រវត្តិជាជាងមាស ដោយរៀនធ្វើតាមបងប្រុស មុនចូលប្រលូកកីឡាអេឡិចត្រូនិក។

ដៃ Gold Lane ក្រុម Valhalla ថ្លែងថា ដំបូងឡើយការលេងកីឡាអេឡិចត្រូនិកធ្វើឡើងលក្ខណៈសប្បាយៗជាមួយមិត្តភក្ដិ និងធ្លាប់ប្រកួតកម្មវិធីតូចៗ។ ក្រោយមក គេបានសម្រេចចិត្តឈានចូលកម្រិតអាជីព ព្រោះមើលឃើញឱកាសច្រើន និងមានប្រាក់បៀវត្សរ៍សមរមថែមទៀត។

សម្រាប់ការលេងកីឡាអេឡិចត្រូនិកនេះ ដំបូងឡើយ Xing មិនទទួលបានការគាំទ្រពីឪពុកទេ តែនៅពេលគេបានជាប់ជម្រើសជាតិប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ទើបលោកចាប់ផ្ដើមគាំទ្រវិញ។

Xingg ផ្ដើមអាជីពកីឡា Esports អំឡុងឆ្នាំ២០២៣ ដោយលេងឱ្យក្រុម CFU ដល់ឆ្នាំ២០២៦ ក៏បានចូលរួមជាមួយ Valhalla៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា