៣លើកក្នុងរដូវកាលនេះដែល Roma មិនអាចយកបានជ័យជម្នះ ទោះបាននាំមុខគូប្រកួតពីរគ្រាប់មុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

៣លើកក្នុងរដូវកាលនេះដែល Roma មិនអាចយកបានជ័យជម្នះ ទោះបាននាំមុខគូប្រកួតពីរគ្រាប់មុន

គ្រាប់បាល់ពីរគ្រាប់របស់ Matheus Cunha ក្នុងចន្លោះពេល៣នាទី និងគ្រាប់បាល់ពីការស៊ុតប៉េណាល់ទីរបស់ប្រធានក្រុម Bruno Fernandes បានផ្លាស់ប្ដូរអារម្មណ៍នៃក្រុមអ្នកគាំទ្រ Manchester United ពីអស់សង្ឃឹមទៅជាមានស្នាមញញឹម និងកម្លាំងចិត្តដើម្បីឆ្ពោះទៅរកការកែប្រែស្ថានភាពដ៏អាក្រក់ក្នុងការចាប់ផ្ដើមរដូវកាលនេះ។

ក្រុមបិសាចក្រហមបានវាយបកយកឈ្នះ AS Roma ដែលបាននាំមុខពីរគ្រាប់មុន ក្នុង១៨នាទីដំបូងនៃការប្រកួត ក្នុងលទ្ធផលចប់ការប្រកួត ៣-២ ដែលនេះ ដែលជាជ័យជម្នះលើកទី៣ដែលក្រុមអង់គ្លេសមួយនេះទទួលបាន ក្នុងចំណោម១៤ប្រកួតគ្រប់ពានរង្វាន់ទាំងអស់នារដូវកាលនេះ។ ប៉ុន្ដែក្រុមដឹកនាំដោយលោក Michael Carrick មិនមែនជាក្រុមដំបូងទេដែលរារាំងជ័យជម្នះរបស់ Roma ដែលអាចរកគ្រាប់បាល់នាំមុខពួកគេមុនពីរគ្រាប់ទៅហើយ។

ការនាំមុខគូប្រកួតពីរគ្រាប់ហាក់ក្លាយជាសម្ពាធសម្រាប់តំបន់ការពារក្រុមយក្សអ៊ីតាលីមួយនេះ ហើយមិនមែនជាលើកទីមួយទេ​ដែលពួកគេជួបស្ថានភាពបែបនេះ។

ត្រលប់ទៅក្រោយកាលពីពាក់កណ្ដាលខែតុលា ក្នុងប្រកួតពូល Champions League ជុំទី២នៅកីឡដ្ឋាន Stadio Olimpico ក្រុម Roma មើលទៅហាក់ដូចជាក្តាប់ជ័យជម្នះក្នុងដៃរួចទៅហើយ ក្រោយពេលដែលខ្សែប្រយុទ្ធ Donyell Malen ស៊ុតបញ្ចូលទីពីរគ្រាប់ជួយឱ្យក្រុមនាំមុខ ៣-១ គិតត្រឹមនាទីទី៥៧។ ប៉ុន្តែគួរឱ្យស្តាយសម្រាប់ក្រុមដឹកនាំដោយលោក Gian Piero Gasperini ដែលត្រូវខកចិត្តពេលដែល Real Madrid រកបានបីគ្រាប់ជាបន្ដបន្ទាប់ ក្នុង៨នាទីចុងក្រោយនៃការប្រកួត រកបានដោយ Carlos Espi, Endrick និង Antonio Rudiger ដែលបានត្រលប់លទ្ធផលទៅជា ៤-៣ វិញ។

ការខកចិត្តបែបនេះក៏ធ្លាប់កើតឡើងផងដែរ ក្នុងជំនួបពានក្នុងស្រុកលីគកាលពីខែកញ្ញា ក្នុងជំនួបទល់ Inter Milan ដោយ Roma បាននាំមុខ ២-០ តាំងពីវគ្គទីមួយ តាមរយៈការម៉ាស៊ុតពីរគ្រាប់ដ៏អស្ចារ្យរបស់ខ្សែបម្រើ Manu Koné។ ប៉ុន្ដែក្នុងវគ្គទី២ ពួកគេហាក់បាត់បង់ការគ្រប់គ្រងការប្រកួត ហើយបានរបូតគ្រាប់បាល់ពីរគ្រាប់វិញ ធ្វើឱ្យការប្រកួតបញ្ចប់ក្នុងលទ្ធផល ២-២ បើទោះជាមិនចាញ់តែ ពួកគេបានខាតបង់ពីរពិន្ទុ ទល់ក្រុមដែលជាគូប្រជែងជើងឯក Serie A។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា