ហាត់ប្រាណជិត២០ឆ្នាំ អ្នកស្រី តិចអេង វ័យ៧៤ឆ្នាំមានអារម្មណ៍មាំមួនដូចនៅអាយុត្រឹម៤០-៥០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ហាត់ប្រាណជិត២០ឆ្នាំ អ្នកស្រី តិចអេង វ័យ៧៤ឆ្នាំមានអារម្មណ៍មាំមួនដូចនៅអាយុត្រឹម៤០-៥០ឆ្នាំ

មានរយៈពេលជិត ២០ ឆ្នាំមកហើយ ដែលអ្នកស្រី តិចអេង បានចំណាយពេលជាមួយសកម្មភាពហាត់ប្រាណតាមរយៈការរាំកម្សាន្តយ៉ាងសកម្ម រួមជាមួយសមាជិកដទៃទៀតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ទោះបីបច្ចុប្បន្នមានវ័យដល់ទៅ ៧៤ ឆ្នាំក្ដី ប៉ុន្តែស្មារតី និងកម្លាំងកាយរបស់អ្នកស្រីនៅតែរឹងមាំដដែល។ អ្នកស្រីបានរំឭកពីដើមចមដែលជំរុញឱ្យសម្រេចចិត្តឈានជើងចូលក្នុងវិថីហាត់ប្រាណជារៀងរាល់ថ្ងៃនេះ គឺមកពីកាលមុនធ្លាប់មានបញ្ហាសុខភាពនិងជំងឺច្រើនមុខប្រចាំកាយ។

យ៉ាងណាមិញ ក្រោយពីបានព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់បានមួយរយៈ អ្នកស្រីបានចាប់ផ្ដើមមានអារម្មណ៍ថា ខ្លួនមានភាពធូរស្រាលទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺ «ប្រៀបដូចជាមនុស្សអត់មានជំងឺអ្វីសោះ» ហើយមានអារម្មណ៍ថាខ្លួនឯងនៅក្មេងដូចវ័យ ៤០ ទៅ ៥០ ឆ្នាំអ៊ីចឹងដែរ។

អ្នកស្រី តិចអេង បានសង្កេតឃើញថា បច្ចុប្បន្ននេះចំនួនអ្នកចូលរួមហាត់ប្រាណនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ មានការកើនឡើងកាន់តែច្រើនឡើងៗ ដែលបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋយើងកាន់តែយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ដ៏ធំធេងនៃការលេងកីឡា ដើម្បីភាពរឹងមួន និងសុខភាពល្អ។

ជាចុងក្រោយ អ្នកស្រីក៏បានផ្ដាំផ្ញើប្រកបដោយក្ដីស្រឡាញ់ដល់មហាជនទូទៅ សូមងាកមកចូលរួមលេងកីឡា ឬហាត់ប្រាណឱ្យបានច្រើនកុះករ ដើម្បីទទួលបានសុខភាពល្អ និងភាពសប្បាយរីករាយដូចៗគ្នា!

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា