ការប្រកួតបាល់ទាត់កុមារ សហគមន៍ចល័តលើកទី១ឆ្នាំ២០២៦រៀបចំដោយ ស.ស.យ.ក ឫស្សីកែវ ទទួលបានការចូលរួមយ៉ាងផុលផុស ហើយរំពឹងថានឹងជំរុញឱ្យមានការរៀបចំនៅគ្រប់មូលដ្ឋានដទៃទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ការប្រកួតបាល់ទាត់កុមារ សហគមន៍ចល័តលើកទី១ឆ្នាំ២០២៦រៀបចំដោយ ស.ស.យ.ក ឫស្សីកែវ ទទួលបានការចូលរួមយ៉ាងផុលផុស ហើយរំពឹងថានឹងជំរុញឱ្យមានការរៀបចំនៅគ្រប់មូលដ្ឋានដទៃទៀត

ជាការចាប់ផ្តើមដ៏ល្អ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌប្ញស្សីកែវ បានរៀបចំជាលើកដំបូងនៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នៅក្នុងសហគមន៍ចល័ត លើកទី១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងទីលានបាល់ទាត់ នៃសាកលវិទ្យាល័យ AUPP។

ក្នុងឱកាសនោះ លោក បែ មករា សមាជិកអចិន្ត្រៃយ៍ និងជានាយកកម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងបិទវគ្គប្រកួតពានរង្វាន់សហគមន៍ចល័ត ឆ្នាំ២០២៦នេះ និងក៏បានផ្តល់អនុសាសន៍ណែនាំដល់គណៈកម្មការឱ្យរៀបចំការប្រកួតនេះប្រព្រឹត្តទៅក្នុងសា្មរតី កីឡា សុខភាព មិត្តភាព និងសាមគ្គីភាពដល់យុវជនដែលបានចូលរួមផងដែរ។ ព្រមជាមួយគ្នានេះលោក បែ មករា ក៏បានផ្តាំផ្ញើរដល់ក្រុមកីឡាករកុមារទាំងអស់ឱ្យលេងបាល់ទាត់ដោយគោលការណ៍ Fair play គោរពគ្នាទៅវិញទៅមក ចេះយោគយល់អធ្យាស្រ័យគ្នា និងកុំភ្លេចខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងឱ្យបានជ្រៅជ្រះដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិដែលមានចំណេះខ្ពស់និងសុខភាពល្អ ហើយជៀសឱ្យឆ្ងាយបំផុតពីគ្រឿងញៀន។

គណៈកម្មការរៀបចំកា រប្រកួត បានថ្លែងអំណរគុណដល់អភិបាលខណ្ឌប្ញស្សីកែវ,ប្រធាន ស.ស.យ.ក សង្កាត់ទាំង៧នៃខណ្ឌប្ញស្សីកែវ ដែលបានគាំទ្រលើកទឹកចិត្ត និងបានអរគុណលោក បែ មករា សមាជិកអចិន្ត្រៃយ៍ និងជានាយកកម្មវិធីកីឡានៃ ស.ស.យ.ក រាជធានីភ្នំពេញ ដែលបានផ្តល់ការណែនាំ ចែករំលែកបទពិសោធល្អៗ ថែមទាំងបានបង្ហាញផ្លូវដែលជាការរួមចំណែកដល់ការលេចរូបរាងឡើងលើកដំបូងបង្អស់ក្នុងខណ្ឌប្ញស្សីកែវ នៃកាប្រកួតពានរង្វាន់បាល់ទាត់សហគមន៍ចល័តលើកទី១ ឆ្នាំ២០២៦នេះ។ ហើយគណៈកម្មការក៏រំពឹងថាសកម្មភាពមួយនេះគឺជាការចាប់ផ្តើមដ៏ល្អ និងសង្ឃឹមថាព្រឹត្តិការណ៍មួយនេះនឹងក្លាយជាចលករជម្រុញទៅដល់សង្កាត់និងខណ្ឌទាំងឡាយនៅក្នុងរាជធានីភ្នំពេញ បង្កើតសកម្មភាពកីឡាក្នុងសហគមន៍បែបនេះឱ្យបានច្រើន និងជាប់ជាប្រចាំនៅតាមមូលដ្ឋាននិងសហគមន៍របស់ខ្លួន ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពគ្នា។
យុវជនជាច្រើនដែលចូលរួមក្នុងព្រឹត្តិការណ៍មួយនេះក៏បង្ហាញនូវអារម្មណ៍សប្បាយរីករាយដែលបានឆ្លៀតពេលទំនេរពីការសិក្សា មកលេងកីឡាដើម្បីសុខភាព,បង្កើតមិត្តភាព,សាមគ្គីភាព,ការធ្វើការជាក្រុម,ធ្វើឱ្យរាងកាយមាំមួន និងបង្កើនដល់ការគិតជួយឱ្យប្រាជ្ញាឆ្លាសវ័យផងដែរ។ ក្នុងនោះក៏មានយុវជនមួយចំនួនបង្ហាញនៅក្តីស្រមៃដែលចង់ក្លាយទៅជាកីឡាករបាល់ទាត់អាជីពនៅពេលខាងមុខផងដែរ។

នេះគឺជាលើកដំបូង សម្រាប់ពានរង្វាន់សហគមន៍ចល័ត នៅក្នុងខណ្ឌឫស្សីកែវ ដែលគណៈកម្មការរៀបចំដោយមិនមានការឧបត្ថម្ភពីក្រុមហ៊ុនផ្សេងៗឡើយប៉ុន្តែបានទាក់ទាញយុវជន និងអាណាព្យាបាល នៅក្នុងមូលដ្ឋានស្មគ្រ័ចិត្តមកចូលរួម ហើយថែមទាំងភ្ជាប់ជាមួយទឹកចិត្តវិភាគទាន ដើម្បីដំណើរការរៀបចំពានរង្វាន់ក្នុងសហគមន៍មួយនេះទៀតផង។ សូមបញ្ជាក់ថាការប្រកួតនេះមានក្រុមចំនួន២៥បានចូលរួម ដែលមានកីឡាករជាកុមារនិងយុវជនចូលប្រកួតជាង ៥០០នាក់ ហើយបើគិតទាំងអាណាព្យាបាល និងមហាជន ដែលបានចូលរួមផងដែរនោះគឺសរុបទៅប្រមាណ១០០០នាក់ ដែលហួសពីការរំពឹងទុករបស់គណៈកម្មការ និងបង្កើតឱ្យមានអារម្មណ៍រំភើបយ៉ាងខ្លាំងក្នុងការរៀបចំលើកទី១នេះ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា