Vigor Apex សាងប្រវត្តិសាស្ត្រលើកពាន MPL KH រដូវកាលទី១១ ជាមួយកំណត់ត្រាមិនចាញ់សោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Vigor Apex សាងប្រវត្តិសាស្ត្រលើកពាន MPL KH រដូវកាលទី១១ ជាមួយកំណត់ត្រាមិនចាញ់សោះ

Vigor Apex សាងប្រវត្តិសាស្ត្រឈ្នះ ១២ប្រកួតរួម លើកពាន MPL KH រដូវកាលទី១១ និងត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

ការប្រកួតកីឡាអេឡិចត្រូនិកកម្រិតអាជីពដ៏ធំប្រចាំប្រទេស Mobile Legends: Bang Bang Professional League – Cambodia (MPL Cambodia) រដូវកាលទី១១ បានរកឃើញម្ចាស់ជើងឯកថ្មីហើយ គឺបានទៅលើក្រុម Vigor Apex បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំង Team Flash KH ក្នុងលទ្ធផល ៤ ទល់នឹង ២ ក្រោយការប្រកួតយ៉ាងស្វិតស្វាញចំនួន ៦ហ្គេម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រកួត MPL Cambodia Arena ក្រោមក្រសែភ្នែកអ្នកគាំទ្រយ៉ាងច្រើនកុះករ។

អ្វីដែលកាន់តែអស្ចារ្យ និងគួរឱ្យស្ញប់ស្ញែងបំផុតនោះ គឺ Vigor Apex បានសាងកំណត់ត្រាប្រវត្តិសាស្ត្រដ៏កម្រមួយជាមួយនឹង Win Streak មិនស្គាល់ពាក្យថាចាញ់សោះ (ឈ្នះ ១២ប្រកួតជាប់គ្នា) ចាប់តាំងពីបើកឆាករដូវកាលរហូតដល់លើកពានជើងឯក។ ជ័យជម្នះដ៏ត្រចះត្រចង់នេះ គឺជាការវិវត្តដ៏លោតផ្លោះសម្រាប់ Vigor Apex ព្រោះនេះទើបតែជាការចូលរួមលើកទី២ ប៉ុណ្ណោះរបស់ពួកគេក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលទី១០។

ដំណើរឆ្ពោះទៅកាន់ភាពឥតខ្ចោះ (ឈ្នះ ១២ប្រកួតជាប់គ្នា) របស់ Vigor Apex រួមមាន៖

វគ្គសន្សំពិន្ទុ (Regular Season) – ឈ្នះ ៩ប្រកួតរួម៖

ឈ្នះ Pro Esports (២-១)

ឈ្នះ Galaxy Legends (២-០)

ឈ្នះ Team Flash KH (២-០)

ឈ្នះ Valhalla (២-១)

ឈ្នះ See You Soon (២-០)

ឈ្នះ Team RVZ (២-១)

ឈ្នះ TNR Esports (២-១)

ឈ្នះ Queen Phoenix (២-០)

ឈ្នះ Evil Eye Esports (២-១)

វគ្គជម្រុះ (Playoffs) – ឈ្នះ ៣ប្រកួតរួម៖

វគ្គ Upper Bracket Semifinals៖ ឈ្នះ TNR Esports (៣-០)

វគ្គ Upper Bracket Final៖ ឈ្នះ Team Flash KH (៣-០)

វគ្គផ្តាច់ព្រ័ត្រ (Grand Final)៖ ឈ្នះ Team Flash KH (៤-២) ក្លាយជាម្ចាស់ជើងឯក MPL Cambodia ជាលើកដំបូង។

តាមរយៈជ័យជម្នះដ៏អស្ចារ្យនេះ Vigor Apex នឹងក្លាយជាតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ MLBB Championship Tour SEA 2026 (MTC SEA 2026) ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមលទ្ធផលចាប់ឆ្នោត Vigor Apex របស់កម្ពុជា ស្ថិតនៅក្នុង ពូល C ជាមួយក្រុមខ្លាំងប្រចាំតំបន់ គឺ Falcon Esports (មីយ៉ាន់ម៉ា) និង Bacon Time (ថៃ)។

គួររំលឹកផងដែរថា ការប្រកួត MPL Cambodia រដូវកាលទី១១ បានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានក្រុមខ្លាំងៗចំនួន ១០ ចូលរួមប្រកួតប្រជែង រួមមាន៖ ក្រុមការពារតំណែងជើងឯក Pro Esports, Team Flash KH, Vigor Apex, Galaxy Legends, Team RVZ, TNR Esports, Valhalla, Evil Eye Esports, See You Soon និងក្រុមកីឡាការិនី Queen Phoenix មុននឹងចម្រាញ់យកក្រុមកំពូលទាំង ៦ មកប្រកួតវគ្គ Playoffs ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា