Inside Flow ទម្រង់កីឡាយោគៈសម័យទំនើបជួយទាំងផ្លូវកាយ ផ្លូវចិត្ត និងការចងចាំបានល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Inside Flow ទម្រង់កីឡាយោគៈសម័យទំនើបជួយទាំងផ្លូវកាយ ផ្លូវចិត្ត និងការចងចាំបានល្អ

Inside Flow គឺជាទម្រង់កីឡាយោគៈ (Yoga) ដ៏ទំនើប និងមានភាពរស់រវើកមួយ ដែលរួមបញ្ចូលគ្នារវាង ចលនាយោគៈ (Vinyasa Flow) និង ចង្វាក់ភ្លេង។ មិនដូចយោគៈបែបប្រពៃណីដែលផ្តោតលើភាពស្ងប់ស្ងាត់ ឬការរក្សាទម្រង់យូរនោះទេ Inside Flow ប្រៀបដូចជាការ «រាំនៅលើកម្រាលយោគៈ» ដែលចលនានីមួយៗត្រូវបានរៀបចំឱ្យស៊ីគ្នាជាមួយនឹងចង្វាក់ភ្លេង ឬអត្ថន័យនៃបទចម្រៀង។

អ្នកគ្រូ សែ សុភីន ជាគ្រូបង្វឹកយោហ្គាមួយរូបថ្លែងថា ក្បាច់ inside flow នេះជួយកាត់បន្ថយស្ត្រេស ធ្វើឱ្យរាងកាយមានតុល្យភាព និងជួយដល់ភាពចងចាំ។

បច្ចុប្បន្ន អ្នកគ្រូ សែ សុភីន បច្ចុប្បន្នកំពុងកីឡាយោគៈនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក កោះនរា និងបណ្ដាក្លិបមួយចំនួនទៀត៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា