ម្ដាយយុវជន សួន សុខាបញ្ញា របស់ក្រុមច្បារអំពៅសង្ឃឹមឃើញកូនប្រុសបង្ហាញខ្លួនលើវាលស្មៅស្តាតអូឡាំពិក ផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ម្ដាយយុវជន សួន សុខាបញ្ញា របស់ក្រុមច្បារអំពៅសង្ឃឹមឃើញកូនប្រុសបង្ហាញខ្លួនលើវាលស្មៅស្តាតអូឡាំពិក ផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ

អ្នកស្រី មុំ ម្ដាយខ្សែការពារ សួន សុខាបញ្ញា របស់ក្រុមបាល់ទាត់វិទ្យាល័យសម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ បានបង្ហាញក្ដីរំពឹងចង់ឃើញកូនប្រុសខ្លួន រត់លើវាលស្មៅនៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ប៉ូការីស្វេត ជើងឯកវិទ្យាល័យ រដូវកាល ២០២៥ ២០២៦ នេះ។

Advertisement

ក្រុមវិទ្យាល័យច្បារអំពៅ បាននាំមុខក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី ០ទល់៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី ១ នៅថ្ងៃពុធ ទី៨ ខែមេសា។ ហេតុដូចនេះហើយ បានជាអ្នកស្រី មុំ សង្ឃឹមឃើញកូនប្រុស និងក្រុមបានលេងនៅស្តាតដ៏ធំនៅកម្ពុជា។

ប៉ុន្តែដោយឡែក ទោះបីបាននាំមុខគ្រាប់ក្នុងជើងទី១ អ្នកស្រី មុំ បានផ្ដាំផ្ញើកីឡាករច្បារអំពៅមិនត្រូវប្រហែសមើលស្រាលគូប្រកួតឡើយ។

អ្នកស្រី មុំ បន្ថែមថា ក្នុងការប្រកួតជើងទី១ នេះ អ្នកស្រីបានមកគាំទ្រកូន និងក្រុមទាំងបញ្ហារបួសមិនទាន់ជា។

អ្នកស្រី មុំ តែងតែទៅមើលកូនប្រុសខ្លួនរាល់ការប្រកួត ទាំងផ្ទះរបស់អ្នកស្រីនៅសល់ផ្លូវជាតិលេខ៣។

ជើងទី២ រវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា នៅទីលានច្បារអំពៅ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា