វីរភាពចុងក្រោយ! កីឡាករក្បាច់គុនចម្រុះ (MMA) ម្នាក់ បានលង់ទឹកស្លាប់ក្នុងវ័យ ៣០ឆ្នាំ ក្រោយជួយសង្គ្រោះក្មេងស្រី ៤នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីរភាពចុងក្រោយ! កីឡាករក្បាច់គុនចម្រុះ (MMA) ម្នាក់ បានលង់ទឹកស្លាប់ក្នុងវ័យ ៣០ឆ្នាំ ក្រោយជួយសង្គ្រោះក្មេងស្រី ៤នាក់

វីរភាពចុងក្រោយ! កីឡាករក្បាច់គុនចម្រុះ (MMA) ម្នាក់ បានលង់ទឹកស្លាប់ក្នុងវ័យ ៣០ឆ្នាំ ក្រោយជួយសង្គ្រោះក្មេងស្រី ៤នាក់

អតីតអ្នកប្រយុទ្ធក្បាច់គុនចម្រុះ (MMA) ជនជាតិកៀហ្ស៊ីស៊ីស្ថាន Medet Zheenaliev បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ បន្ទាប់ពីបានលោតចូលទៅក្នុងបឹងដើម្បីជួយសង្គ្រោះក្មេងស្រីជំទង់ ៤ នាក់ដែលកំពុងជួបគ្រោះថ្នាក់។

Advertisement

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា នៅបឹង Issyk-Kul ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ដែលជាស្រុកកំណើតរបស់គេ។ នៅពេលកំពុងសម្រាកលំហែកាយជាមួយមិត្តភក្តិ Zheenaliev បានឃើញក្មេងស្រី ៤នាក់កំពុងហែលទឹកលេងនៅក្នុងបឹង ស្រាប់តែមានម្នាក់ក្នុងចំណោមពួកគេត្រូវបានចរន្តទឹកគួចទាញទៅក្រោមយ៉ាងខ្លាំង។

ភ្លាមៗនោះ រូបគេ និងមិត្តភក្តិម្នាក់ទៀត បានសម្រេចចិត្តលោតចូលទៅជួយស្រោចស្រង់ក្មេងស្រីទាំង ៤ នាក់រហូតបានមកដល់ច្រាំងដោយសុវត្ថិភាព។ ប៉ុន្តែជាអកុសល នៅក្នុងសកម្មភាពដ៏ក្លាហាននោះ Zheenaliev បានលិចបាត់ទៅក្នុងទឹក ហើយមិនបានត្រឡប់មកវិញឡើយ។

នៅថ្ងៃបន្ទាប់ ក្រុមអ្នកមុជទឹកបានរកឃើញសាកសពរបស់គេនៅបាតបឹង ដែលអាជ្ញាធរបញ្ជាក់ថា គេបានស្លាប់ដោយសារការលង់ទឹកក្នុងកំឡុងពេលបំពេញបេសកកម្មជួយសង្គ្រោះមនុស្ស។

គួរបញ្ជាក់ថា​ Medet Zheenaliev ធ្លាប់ជាកីឡាករ MMA ដែលបានចូលរួមប្រកួតនៅក្នុងប្រទេសរុស្ស៊ី ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩ ដោយធ្លាប់ឆ្លងកាត់ការប្រកួតចំនួន ៤ ដង (ឈ្នះ ២ និងចាញ់ ២)។ គេបានចាប់ផ្តើមអាជីពយ៉ាងអស្ចារ្យដោយការយកឈ្នះគូប្រកួត Vladimir Kravchuk នៅទឹកទី១ តាមរយៈក្បាច់ឃ្លេ (Arm-bar submission) និងប្រាំមួយខែក្រោយមកបានបន្តយកឈ្នះ Shamil Temirkhanov ដោយការវាយឱ្យសន្លប់ (Knockout) នៅក្នុងទឹកទី១។ លោកបានបញ្ចប់អាជីពលើសង្វៀននៅក្នុងខែសីហា ឆ្នាំ ២០១៩ ក្រោយពេលគ្រូពេទ្យបញ្ឈប់ការប្រកួតក្នុងទឹកទី១៕

Zheenaliev ត្រូវបានកំណត់ឱ្យប្រកួតលើកទីប្រាំនៅក្នុងខែកញ្ញា ឆ្នាំ 2019 នេះបើយោងតាមទំព័ររបស់គេនៅលើ tapology.com។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតជាមួយនឹង Samray Shaykhamodov ត្រូវបានលុបចោលដោយហេតុផលដែលមិនបានបញ្ជាក់។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា