«គួរឱ្យស្រលាញ់ណាស់! មើលទៅដូចជាតារាមូដែលអញ្ចឹង»៖ ការសរសើរមិនដាច់ពីមាត់បានធ្លាក់មកលើតារាបាល់ទះស្រីជំនាន់ថ្មីរបស់ជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«គួរឱ្យស្រលាញ់ណាស់! មើលទៅដូចជាតារាមូដែលអញ្ចឹង»៖ ការសរសើរមិនដាច់ពីមាត់បានធ្លាក់មកលើតារាបាល់ទះស្រីជំនាន់ថ្មីរបស់ជប៉ុន

«គួរឱ្យស្រលាញ់ណាស់! មើលទៅដូចជាតារាមូដែលអញ្ចឹង»៖ ការសរសើរមិនដាច់ពីមាត់បានធ្លាក់មកលើតារាបាល់ទះស្រីជំនាន់ថ្មីរបស់ជប៉ុន

កីឡាការិនី Yoshino Sato (អាយុ ២៤ ឆ្នាំ, ក្លឹប NEC Red Rockets) នៃក្រុមបាល់ទះជម្រើសជាតិផ្នែកនារីរបស់ជប៉ុន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាមួយនឹងរូបថតប្រវត្តិរូប (Profile) ថ្មីមួយ ដែលបង្ហាញពីមន្តស្នេហ៍ដ៏ទន់ភ្លន់ និងស្អាតបរិសុទ្ធ។

Advertisement

កីឡាការិនីវ័យ ២៤ ឆ្នាំ Yoshino Sato រូបនេះ ទើបតែបានបង្ហោះរូបថតថ្មីមួយនៅលើបណ្តាញសង្គមរបស់ខ្លួន ជាមួយនិងចំណងជើងថា «បង្ហាញរូបថតប្រវត្តិរូបរបស់ខ្ញុំ»។

នៅក្នុងរូបថតដែលបានបញ្ចេញនោះ Yoshino Sato ត្រូវបានគេឃើញកំពុងសម្លឹងមើលមកកាមេរ៉ា ដោយយកដៃច្រតចង្ការ និងស្លៀកពាក់យ៉ាងមានផាសុកភាពក្នុងអាវស និងខោខូវប៊យ។ ខុសប្លែកពី រូបភាពដ៏ម៉ឺងម៉ាត់ និងស្វាហាប់ដែលនាងធ្លាប់បង្ហាញនៅលើទីលានប្រកួត លើកនេះនាងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញនូវបរិយាកាសដ៏ទន់ភ្លន់ និងធម្មជាតិ ជាមួយនឹងសក់ទម្លាក់ចុះយ៉ាងស្រស់ស្អាត។

ជាពិសេស ភាពទាក់ទាញដ៏ស្រទន់ និងទម្រង់មុខដ៏ច្បាស់ៗរបស់នាង បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលនាំឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រ។

អ្នកគាំទ្របានបន្សល់ទុកនូវមតិយោបល់ជាច្រើនដូចជា៖ «នាងមើលទៅស្អាតក្នុងឯកសណ្ឋានកីឡាទៅហើយ ប៉ុន្តែនាងពិតជាមើលទៅស្អាតប្លែកខ្លាំងក្នុងសម្លៀកបំពាក់ធម្មតា និងទម្លាក់សក់បែបនេះ» «មើលទៅដូចជាតារាមូដែលអញ្ចឹង» «នាងស្អាតខ្លាំងលើសលប់តែម្តង» «នាងអាចធ្វើជាតារាមូដែលទស្សនាវដ្តីម៉ូដទាន់សម័យបានយ៉ាងងាយ» និង «នាងពិតជាស្រស់ស្អាតខ្លាំងណាស់»

Yoshino Sato គឺជាកីឡាការិនីម្នាក់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនាមជាតារាឆ្នើមជំនាន់ក្រោយនៃក្រុមបាល់ទះជម្រើសជាតិផ្នែកនារីរបស់ជប៉ុន។ នាងតែងតែបង្កើតឱ្យមានការភ្ញាក់ផ្អើល និងការជែកដេញដោលពីមហាជនជាបន្តបន្ទាប់ មិនត្រឹមតែចំពោះជំនាញលេងបាល់ទះរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះរូបរាង និងមន្តស្នេហ៍ដ៏លេចធ្លោរបស់នាងផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា